ប្រជាការពារម្នាក់ ចូលឃាត់ក្រុមក្មេងស្ទាវឈ្លោះគ្នា ក្នុងវង់រាំធុងបាស ត្រូវក្មេងស្ទាវចាក់ស្លាប់
ខេត្តស្ទឹងត្រែង៖ ប្រជាការពារម្នាក់ បានចូលទៅឃាត់យុវជនកាងភូមិ បង្កទំនាស់ហិង្សា រវាងគូរភាគីម្ខាងទៀត ក្នុងពិធីរាំធុងបាស នៅយប់វេណទី៥ នៃពិធីកាន់បិណ្ឌថ្ងៃទី២៨ កញ្ញា ២០១៨ វត្តមួយស្ថិតនៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ហើយយុវជនកាងភូមិយកកាំបិតចុងស្រួចចាក់បណ្តាលឲ្យស្លាប់។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ នឹងបញ្ជូនក្មេងស្ទាវភូមិម្នាក់មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ក្រោយពីចាក់សម្លាប់ប្រជាការពារភូមិម្នាក់ ដោយកាំបិតចុងស្រួល៕