ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាអេឡិចត្រូនិក៖វិញ្ញាសា AK2នឹងដាក់បញ្ចូលក្នុងស៊ីហ្គេម២០២៣

108

ភ្នំពេញ៖វិញ្ញាសា AK2នៃប្រភេទកីឡាអេឡិចត្រូនិក(E-Sport) ដែល ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ស្របពេលវិញ្ញាសានេះកម្ពុជាមានក្ដីរំពឹងក្នុងការដណ្ដើមមេដាយដោយផ្អែកលើសិទ្ធផលប្រ
កួតក្នុងតំបន់រយៈពេលជាង១០ឆ្នាំមកនេះ។
ប្រភេទកីឡាអេឡិចត្រូនិកវិញ្ញាសាAK2ត្រូវបានបែងចែកជា២វិញ្ញាសាគឺវិញ្ញាសាជា
ក្រុមនិងវិញ្ញាសាឯកត្តជនដែលស្ថិតក្នុងចំណោមវិញ្ញាសាទាំង៩ត្រូវបានរៀបចំឲ្យប្រកួតនៅកម្ពុជា នៅឆ្នាំក្រោយ សម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅស៊ីហ្គេម ដែលជាវិញ្ញាសាដែល កម្ពុជាមានសក្ដានុពលបំផុត។
បច្ចុប្បន្នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាកំពុងស្ថិតក្នុងការប្រកួតជម្រុះដោយបានឈានចូលដល់រដូវកាលទី៤និងជារដូវកាលចុងក្រោយនៃវគ្គសន្សំពិន្ទុដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុលើសគេទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។តាមគម្រោងការជ្រើសរើសក្រុមតំណាងកម្ពុជា គឺអាចនឹងរកឃើញនៅអំឡុងខែមីនា ឆ្នាំ២០២៣។
លោក ឈុន ហាំងជ័រ ហៅ ‘Sento’ ដែលមានបទពិសោធន៍ច្រើនលើវិញ្ញាសា AK2 បានបង្ហាញចំណាប់អារម្មណ៍ភា្ជប់ជាមួយក្ដីរំពឹងនិងការជឿជាក់លើវិញ្ញាសាដ៏មានសក្ដានុពលមួយនេះដោយផ្អែកលើបទពិសោធន៍ចូលរួមប្រកួតអន្តរជាតិតាំងពីឆ្នាំ២០១២កម្ពុជាតែងតែធ្វើបានល្អ តាមរយៈការឡើងដល់វគ្គផ្ដាច់ព្រ័ត្រជារឿយៗ។
លោកSentoបាននិយាយថាវិញ្ញាសាAKដែលជាវិញ្ញាសាមានសក្ដានុពលនៅក្នុងស៊ី
ហ្គេមដោយសារកម្ពុជាលេងវិញ្ញាសាប្រហែលជាខ្ទង់១០ឆ្នាំក្នុងការប្រកួតអន្តរជាតិគឺកម្ពុជាតែងតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ហេតុនេះវិញ្ញាសាAKរំពឹងនឹងបានមេដាយមាសភាគរយច្រើនស្ទើរតែ៨០ភាគរយ។
លោកឈុនហាំងជ័រក៏បាននិយាយពីគូប្រកួតក្នុងតំបន់ដោយលើកសរសើរពីភាពខ្លាំង
របស់ប្រទេសជិតខាងគឺ ម៉ាឡេស៊ី និងថៃ ដែលអាចចាត់ទុកជាគូប្រជែងធំ។
សម្រាប់ខ្ញុំប្រទេសដែលអាចដណ្ដើមមេដាយជាមួយកម្ពុជាបានទី១គឺម៉ាឡេស៊ីបន្ទាប់
មកទី២ គឺប្រទេសថៃ ពីព្រោះម៉ាឡេស៊ីនិងថៃគេមានបទពិសោធច្រើនដែរ។ពួកគេលេងយូរដែរ ហើយម៉្យាងវិញទៀតតែងតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រគឺប៉ះប្រទេសថៃក៏ដូចជាម៉ាឡេស៊ីតែភាគច្រើនគឺកម្ពុជាជួបម៉ាឡេស៊ីច្រើន។
វិញ្ញាសាAK2បានចូលមកកម្ពុជាអំឡុងឆ្នាំ២០១០ក្រោយមកក៏មានការប្រកួតជាហូរ
ហែរ រួចបន្ថែមមានការប្រកួតលក្ខណៈអន្តរជាតិ នៅឆ្នាំ២០១២។ អ្វីដែលគួរឲ្យកត់សម្គាល់ ចាប់តាំងពីការចូលរួមប្រកួតលើឆាកអន្តរជាតិក្រុមAKរបស់កម្ពុជាតែងតែធ្វើបានលទ្ធផលល្អជាបន្តបន្ទាប់ ជាក់ស្ដែងនៅឆ្នាំ២០១៣ ទទួលបានជើងឯករង ពេលប្រកួតនៅប្រទេសថៃ។
ចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២២ កម្ពុជា ធ្លាប់ឈ្នះជើងឯក ចំនួន ៣ដង និងរងជើងឯក ៥ដង។ លទ្ធផលទាំងនេះបង្ហាញឲ្យឃើញថា ចាប់តាំងពីឆ្នាំ២០១៣ កម្ពុជា បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាប់រហូត(លើកលែងឆ្នាំ២០២១ពុំមានការប្រកួតដោយសារវិបត្តិជំងឺកូវីដ-១៩) និងឆ្នាំ២០២២ នេះ ក្រុមកម្ពុជា ទាំងពីរក្រុមទទួលបានជើងឯក និងជើងឯករង ជាការប្រកួតធ្វើឡើងតាមប្រព័ន្ធអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង