ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តទេសចរណ៍របស់ប្រទេសវៀតណាម បុកម៉ូតូនិង រថយន្តដឹកកម្មករ រងរបួសធ្ងន់

89

ខេត្តស្វាយរៀង៖ រថយន្តទេសចរណ៍របស់ប្រទេសវៀតណាម បុកម៉ូតូពីក្រោយឡើងខ្ទេច រួចបន្តទៅបុករថយន្ត ដឹកកម្មករកម្មការិនីរោងចក្រ បណ្តាលអោយរងរបួសធ្ងន់ នៅថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣រសៀល នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ3B-9988 បើកបរដោយឈ្មោះ ជិន វ៉ាន់យ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមីញឌឹក ឃុំភូមីមិញឌិក ស្រុកមិញឌឹក ខេត្តតាយនិញ ប្រទេសវៀតណាម បានបើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបុកម៉ូតូ១គ្រឿងម៉ាកស៊ីរូស ពណ៌ខ្មៅពាក់ស្លាកលេខ70F1-18078 ពីក្រោយពេញទំហឹង ដែលអ្នកបើកបរដោយឈ្មោៈ ឃឹម ធី ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកកម្មកររោងចក្រ មានទីលំនៅភូមិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ចួួនទៅព្យាបាលនៅពេទ្យប្រទេសវៀតណាម។

ដោយរថយន្តមិនទាន់អស់ល្បឿន ក៏បានជ្រុលចង្កូតទៅបុកប៉ះនិងរថយន្ត១គ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-5289 បើកបរដោយឈ្មោះឃឹម សាយវិសាល ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកកម្មករ រស់នៅភូមិល័ក្ខជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បណ្តាលឲ្យរបួសស្រាល ព្យាបាលនៅមន្ទីរសំរាកពន្លឺបូពា៍បាវិត។

បច្ចុប្បន្នអ្នកបើករថយន្តក្រុងទេសចរណ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅការិយាល័យជំនាញនៅស្នងការនគបាលខេត្តស្វាយរៀង ដើម្បីរងចាំការដោះស្រាយ តាមផ្លូវច្បាប់។

បើកតាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ គឺបង្កឡើងដោយសារតែរថយន្តទេសចរណ៍ បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។ គ្រោះថ្នាក់នេះបានកើតឡើង ក្នុងអំឡុងពេលដែលរថយន្តដឹកកម្មករ កំពុងធ្វើដំណើរទៅយកកម្មករកម្មការិនីចេញពីរោងចក្រ ដោយនៅលើរថយន្តមានតែអ្នកបើររថយន្ត ទើបមិនបណ្តាលអោយមានអ្នករងគ្រោះច្រើន តែអ្នករងរបួសតែពីរ គឺរងបួសធ្ងន់ធ្ងរខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង