ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ចំនួន​០៥​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​ Ecuador​

106

បរទេស ៖ កាលពី​ថ្ងៃ​អង្គារិ៍​ យ៉ាង​ហោច​ណាស់​មន្ត្រី​នគរបាល​Ecuador​ចំនួន​ ០៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​ ដើម្បី​រារាំង​ការ​បញ្ជូន​អ្នកទោស​ចេញពី​ពន្ធនាគារ​ដែល​មាន​អ្នកទោស​ច្រើន​ក​កុញ​ និង​មាន​អំពើ​ហិង្សា​ ដោយហេតុ​ការណ៍​នេះ​ជំរុញ​ឱ្យ​ប្រធានាធិបតី​លោក​ Guillermo​ Lasso​ ប្រកាស​អាសន្ន​នៅ​ក្នុង​ខេត្ត​ចំនួន​០២​។​

​លោក​ Lasso​ ដែល​ជា​អ្នក​អភិរក្សនិយម​បាន​ស្តីបន្ទោស​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ រួម​ទាំង​នៅ​ក្នុង​ពន្ធនាគារ​ទៅ​លើ​ក្រុម​ជួញដូរ​គ្រឿងញៀន​ ដែល​បាន​សងសឹក​ចំពោះ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន​។​

​ប្រទេស​ Ecuador​ ជា​ប្រទេស​ឆ្លងកាត់​ការ​ជួញដូរ​គ្រឿងញៀន​ដើម្បី​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​។​

​នៅ​ក្នុង​វី​ដេ​អូស​ន្ទ​រក​ថា​មួយ​ លោក​ Lasso​ បាន​និយាយ​ថា​ ការ​វាយប្រហារ​ដែល​មាន​រយៈពេល​ពេញ​មួយ​យប់​ និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​អង្គារិ៍​ រួម​ទាំង​ការ​បំផ្ទុះ​ចំនួន​ ០៩​លើក​នៅ​ក្នុង​ទីក្រុង​ចំនួន​០២​ ដែល​ជា​ការ​ប្រកាសសង្គ្រាម​បើកចំហរ​ដោយ​ក្រុម​ជន​អន្ធពាល​ ៕

អត្ថបទដែលជាប់ទាក់ទង