ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យយុវជនអភិវឌ្ឍន៍ សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ផ្ដល់អាវពោងសុវត្ដិភាព៤០០ អាវ ជូនឯ.ឧ កិត្ដិសង្គហបណ្ឌិត គន់ គីម ឆ្លើតបតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ

112

ភ្នំពេញ៖ អាវពោងសុវត្ថិភាពចំនួន៤០០អាវ ជាអំណោយសប្បុរសជន របស់ការិយាល័យយុវជនអភិវឌ្ឍន៍សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជាវ័នផាករ៉េស៊ីដ៏ និងសប្បុរសជននានា ដឹកនាំដោយ អ្នកស្រី ជូ លី អគ្គលេខាធិការការិយា ល័យយុវវ័យ អភិវឌ្ឍន៏ ត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯ.ឧ កិត្ដិសង្គហបណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅរសៀលថ្ងៃទី០៤ វិច្ឆិកា ២០២២ នៅស្នាក់ការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ។

ឯ.ឧកិត្ដិសង្គហបណ្ឌិត គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន របស់ ការិយាល័យយុវជនអភិវឌ្ឍន៍សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជាវ័នផាករ៉េស៊ីដ៏ ដែលបានគាំទ្ររាជរដ្ឋាភិបាល និងមើលឃើញពីការអភិវឌ្ឍ ភាពរីកចម្រើនលើគ្រប់វិស័យរយះពេលជាង៣០ឆ្នាំកន្លងមក ។ អំណោយនេះស្របពេល ដែលកម្ពុជាកំពុងត្រូវការជំនួយជាសម្ភារៈសង្គ្រោះ ដល់អាយុជីវិត ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះមហន្ដរាយ ។
ឯ.ឧកិត្ដិសង្គហបណ្ឌិត បានមានប្រសាសន៏ថា ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រកន្លងទៅនេះ និងតាមរយៈការចូលរួមរបស់សប្បុរសជនឧបត្ថម្ភជាង ២០ម៉ឺនដុល្លារ និងថវិកាជាតិ ដោយនឹងបង្កើតកងរុករក និងសង្គ្រោះក្នុងផ្ទៃសមុទ្រ ទន្លេ ឬបឹង។ដោយឡែករាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ បានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។

អ្នកស្រី ជូ លី អគ្គលេខាធិការការិយា ល័យយុវវ័យអភិវឌ្ឍន៏ បានថ្លែងអគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវា សន្តិភាព ជូនប្រជាជននិងទឹកដីដ៏អស្ចារ្យមួយនេះ ។ ចាំមិនភ្លេចទេនូវគុណបំណាច់របស់សម្តេចទាំងទ្ធេរ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានកសាងប្រទេសចាប់បាតដៃទទេ ក្រោមសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយក្នុងពេលនេះឃើញថា ពិតជាមានការអភិវឌ្ឍ ជឿនលឿន ក្រោមដំបូលសុខសន្តិភាព ។
ឯ.ឧ កិត្ដិសង្គហបណ្ឌិត គន់ គីម បានបន្ដថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងធ្វើការ អំពាវនាវសល់សប្បុរសជននានា ឲ្យមកបន្ដជួយ ជាសម្ភារៈនិងថវិកា ដើម្បីយកជំនួយទាំងនេះទៅជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះដោយធម្មជាតិ ។ ដូចជាទឹកជំនន់ទឹកភ្លៀង និងព្យុះថ្មិៗ នេះរាជរដ្ឋាភិបាល ការអន្តរាគមន៏ឆ្លើយតបសង្គ្រោះបន្ទាន់ ត្រូវបានធ្វើឡើងទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយអាជ្ញាធរគ្រប់រាជធានី ខេត្ត កងកម្លាំងគ្រប់ប្រភេទ ក្រសួង ស្ថាប័នជំនាញ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងវិស័យឯកជន ក្រោម ការសម្របសម្រួលដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយដោយមានការគិតគូដល់សុខទុក្ខប្រជាពលរដ្ឋរងគ្រោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងជាពិសេសស្រូវពូជ ចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ចំនួន ៦ខេត្តដែលរងគ្រោះធ្ងន់ធ្ងររួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង និងព្រៃវែងផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង