ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋានខណ្ឌឫស្សីកែវ បានប្រគល់រថយន្ត និងម៉ូតូ ជូនម្ចាស់វិញ ក្រោយធ្វើកិច្ចសន្យា និងឈប់ដាក់បំពុងស៊ីមាំងដែលបង្កសម្លេងលឺខ្លាំង

172

 

ភ្នំពេញ ៖ រថយន្ត ១គ្រឿង និងម៉ូតូ ៥គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ ក្រោយម្ចាស់រថយន្ត និងម៉ូតូ យល់ព្រមធ្វើការដោះដូរបំពង់សុីមាំងអោយត្រូវ និងទ្រុងទ្រាយដើម និងធ្វើកិច្ចសន្យា អប់រំណែនាំ និងបានផាកពិន័យ តាមចំណុច៣គ មាត្រា៦ នៃអនុក្រឹត្យ៣៩ ហើយបានប្រគល់ម៉ូតូអោយម្ចាស់ដើមវិញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវ១០០៣ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ និងកម្លាំងប៉ុស្តិនៃអធិការដ្ឋាន បានល្បាត ប្រទះរថយន្ត និងម៉ូតូទាំងនេះ ដែលមានបំពាក់សុីមាំងខុសបច្ចេកទេស និងបង្កសំលេងលឺខ្លាំងរំខាន ដល់អ្នកដំណើរ និងប្រជាពលរដ្ឋ ហើយកម្លាំងបានឃាត់ទុកមួយរយៈ នៅអធិការដ្ឋាន ។

លោកអធិការបន្តថា លុះដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី កំលាំងអធិការដ្ឋានខណ្ឌឬស្សីកែវ បានអោយម្ចាស់រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០៥គ្រឿង មកដោះដូរបំពង់សុីមាំងអោយត្រូវ និងទ្រុងទ្រាយដើម និងធ្វើកិច្ចសន្យាអប់រំណែនាំ និងបានផាកពិន័យចំនួន១០មុឺនរៀល តាមចំណុច៣គ មាត្រា៦ នៃអនុក្រឹត្យ៣៩ ហើយបានប្រគល់ម៉ូតូអោយម្ចាស់ដើមវិញ ៕

អត្ថបទដែលជាប់ទាក់ទង