ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសម្តែងការគួរសម ជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ដ្រីវៀតណាម

49

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍កម្ពុជា វៀតណាមបានអញ្ជើញសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក ផាម មិញជិញ (Pham Minh Chinh) ក៏បានកោតសសើរដល់រដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រង នូវស្ថានភាពភាពកូវីដ១៩ បានយ៉ាងល្អ និងបានក្លាយជាប្រទេស ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ១៩ លឿន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ក៏បានលើកឡើង អំពីស្ថានការណ៍របស់ប្រទេសវៀតណាម ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យផងដែរ។

ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត បានប្តេជ្ញាពង្រឹងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសមាគមន៍ ទាំងពីរ ឲ្យកាន់តែរីកចម្រេីន ជា ពិសេស នៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោ បាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។
លោក ផាម មិញជិញ (Pham Minh Chinh) បានបន្តគាំទ្រ ពង្រឹង និងពង្រីកនូវដំណេីរការនៃសមាគមន៍ប្រទេសទាំងពីរ ក៏ដូចជា គាំទ្រនូវកិច្ចសហប្រតិបត្តិការលេីវិស័យអធិការកិច្ចផងដែរ។

លោកស្រីបានបន្តទៀតថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀត ណាម ស្របនឹងការប្រារព្ធខួបអនុស្សាវ រីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-វៀត ណាម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង