ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង រ៉ាមី និង លីញ ភារម្យចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

186

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនៅយប់ថ្ងៃទី២៩កញ្ញាអ្នកប្រដាល់ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ និង លីញ ភារម្យក្លិបភារម្យគុនខ្មែរទទួលបរាជ័យ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺជាវគ្គសំខាន់ព្រោះបើនរណាឈ្នះនោះដឹងថាមានលុយកាន់២.០០០ដុល្លាររួចជាស្រេចនេះប្រសិនបើចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ តែបើឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រគឹរង្វាន់អមពានចំនួន៤.០០០ដុល្លារឯណោះ ។

​ឡុង រ៉ាមីប្រកួតចាញ់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធដោយពិន្ទុ ។នេះជាការចាញ់ល្មមអស់ចិត្តតែម្ដងព្រោះរ៉ាមីចាញ់រដ្ឋាដាច់ហើយ ស្ថានភាពនៅគេពេលប្រកួត បញ្ជាក់ថារដ្ឋាមានប្រៀប ឯ រ៉ាមីវ៉ៃអន់មែនទេ ។រដ្ឋាវាយសង្គ្រប់រហូត ឯរ៉ាមីបានត្រឹមតែដកថយនិងការពារប៉ុណ្ណោះ ។​

​ការប្រកួតដែលមានតែត្រឹម ៣ ទឹកនោះរដ្ឋាឈ្នះរ៉ាមី ៥ ទល់០តែម្ដង គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យអ្នកប្រដាល់លាប រដ្ឋាឈ្នះទាំង៥នាក់ ។

​ចំពោះលីញ ភារម្យវិញគេប្រកួតជាលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ដែលនៅក្នុងការប្រកួត
នោះភារម្យបានលើកទង់ជ័យ ស ចុះចាញ់បញ្ញានៅត្រឹមទឹកទី៣ ។

​ភារម្យត្រូវបញ្ញាវាយឲ្យអាជ្ញាកណ្ដាលរាប់៨នៅក្នុងទឹកទី១ និង ទឹកទី២ ។ភារម្យពេលខ្លះគេវ៉ៃប្ដូរដោយចង់ស្ដារពិន្ទុដែលបាត់បង់ដោយការរាប់៨នោះ មកវិញតែរាល់ពេលគេច្រឡោតគេរងគ្រោះដោយសារជង្កង់ និង កណ្ដាប់ដៃបញ្ញាកាន់តែធ្ងន់ធ្ងរ ។

​ពេលនេះលីញ ភារម្យស្គាល់បរាជ័យហើយគេនៅតែប្រកួតដណ្ដើមតំណែងលេខ ៣ ជាមួយអ្នកប្រដាល់ឡុងរថ៉ាមីតែប៉ុណ្ណោះ ។ ចមបោះលន បញ្ញា និង លាប រដ្ឋាត្រៀបប្រកួតគ្នាដណ្ដើមជើងឯកបើឈ្នះបាន៤.០០០ដុល្លារតែ
បើចាញ់បាន២.០០០ដុល្លារដែរ ។

​ចំពោះការប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះធន មករាសមាគមប្រដាល់ក្រសួងការពារជាតិប្រើកែង និង ជង្គង់ផ្ដួលអ្នកប្រដាល់ថៃអូរី សាយ៉ាម(Ory Sayam)ឲ្យដួលសន្លប់នៅទឹកទី ៣ ។

​ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងកន្ត្រៃហោះធា នុរាជក្លិបម្កុដរាជសីហ៍ប្រកួតឈ្នះពិន្ទុអ្នកប្រដាល់សំអាត សុវត្ថឌីក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង