ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តប្ដូរក្បាលម៉ាស៊ីនដឹកនាំ

164

ភ្នំពេញ៖លោក អ៊ុក សិទិ្ធជាតិអគ្គនាយកកីឡាបានក្លាយ ជាប្រធានសហប័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តជំនួសលោកប៊ុន សុខដែលបានលាលែង តាមរយៈមហាសន្និបាតកាលបីចុងសប្ដាហ៍កន្លងមកនេះ ។

​ជាមួយនឹងការឡើងកាន់តួនាទីជាប្រធានសហព័ន្ធមកនោះលោកអ៊ុក សិទ្ធិជាតិប្រកាសថាដើម្បីត្រៀបចាំទទួលការមកដល់នៃឆ្នាំ២០២៣នោះ លោកនឹងកាត់បន្ថយកីឡាជម្រើសជាតិហើយ បង្កើនកីឡាថ្នាលឲ្យបានច្រើន ។

លោកពន្យល់ថាយើងបានពិនិត្យមើពីគុនផលរបស់កីឡា អត្តពលកម្មក្នុងតំបន់អាស៊ានគឺកម្ពុជានៅទាបណាស់ហេតុនេះ
ក្នុងថានៈជាមេដឹកនាំសហព័ន្ធត្រូវតែសម្លឹងទៅរកកីឡាថ្នាល់ ។

​លោកបានព្រមានថាកីឡាថ្នាលប្រសិនបើហាត់មិនរីកចម្រើន ទៅមុខនោះលោកត្រូវតែជ្រើសរើសអ្នកថ្មីដែល ហាត់មានការរីកចម្រើនជាមកហ្វឹកហាត់ ។

​សូបបញ្ចាក់ថានៅក្នុងមហាសន្និបាតនេះលោកអ៊ុក សិទ្ធិជាតិជាប្រធានសហព័ន្ធ លោកឧត្តមសេនីយ៍ទោផៃសុខ និង អតីតៈកីឡាករជើងចាស់ដាំ ភារម្យជាអនុប្រធាន លោកប៉ែន វុទ្ធដែលជាអគ្គលេខាធិការសហព័ន្ធចាស់បាន
ក្លាយមកជាសមាចិកប្រតិបត្តធម្មតា ។លោកឡោ ម៉េងបន្តតួនាទីជាអគ្គហិរញ្ញិក ឯ អគ្គលេខាធិការនិងអគ្គលេខាធិការរងជ្រើសរើសក្រៅពីសមាជិកប្រតិបត្ត ។លោកហ៊ុន បូរីជាអគ្គលេខាធិការ និងលោកចាប រតនា និង លោកបូរ
ពុធរាត្រីជាអគ្គលេខាធិការរង ។

លោកសិទ្ធិជាតិព្រមានថាបើយកអគ្គលេចាធិការជាសមាចិកប្រតិបត្តប្រសិនបើគាតធ្វើការងារមិនបានរីកចម្រើនហើយសហព័ន្ធត្រូវការ ប្ដូរនោះត្រូវតែឆ្លងកាត់មហាសន្និបាត ។ សម្រាប់អគ្គលេខាធិការដែលមិនមែនជាសមាជិកប្រតិបត្តិ សហព័ន្ធផ្ដល់ប្រាក់ខែឲ្យគេហើយបើគេដឹកនាំមិនរីកចម្រើននោះសហព័ន្ធនឹងផ្លាស់ប្ដូរចេញ ។ សមាសភាពសមាជិកប្រតិបត្តថ្មីមានចំនួន១៣រួមមានលោក អ៊ុក សិទិ្ធជាតិ ក្លាយជាប្រធានសហព័ន្ធ លោក ផៃ សុខ ជាអនុប្រធាន លោក ដាំ ភារម្យ អនុប្រធាន លោក ឡោ ម៉េង អគ្គហេរិញ្ញឹក លោកធម្ម អង្គារ៉ា លោក ហ៊ុន សាមុត លោក ប៉ុន សុខ លោក ដួង មាសចំរើន លោក ប៉ែន វុទ្ធី លោក ពៅ វណ្ណា លោក ម៉ក ច័ន្ទរិទ្ធ លោក នង សារុន និងលោក ឃួន លីវី ជាសមាជិកប្រតិបត្តិ។

អត្ថបទដែលជាប់ទាក់ទង