ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ប្រគល់ទូរស័ព្ទជូនម្ចាស់វិញ បន្ទាប់ពីចាប់បានជនសង្ស័យ

147

ភ្នំពេញ ៖ បន្ទាប់ពីឃើញព័ត៌មានថា នគរបាលខណ្ឌប្ញស្សីកែវ ចាប់ខ្លួនអ្នកឆក់ទូរស័ព្ទដៃរបស់ខ្លួន ម្ចាស់ក៏បានទៅទំនាក់ទំនងនគរបាលខណ្ឌប្ញស្សីកែវ ដើម្បីដាក់បណ្តឹង និងទទួលយកទូរស័ព្ទវិញ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចម្រេះទី១ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា យើងបានប្រកាសស្វែងរកជនរងគ្រោះ តាមរយៈផេករបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីឱ្យមកដាក់ពាក្យបណ្តឹង និងទទួលទូរស័ព្ទវិញ ។បន្ទាប់ពីប្រកាស ជនរងគ្រោះឈ្មោះ សន សុធា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះជួល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល បានទំនាក់ទំនងសមត្ថកិច្ចមកដាក់ពាក្យរបណ្តឹង ហើយសមត្ថកិច្ចយើងក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៣៖៣០នាទី នៅចំណុចផ្លូវK5 ក្រុម៧ ភូមិចុងខ្សាច់ សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យឆក់ទូរស័ព្ទដៃពីអ្នករត់ម៉ូតូកង់បី រួចរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០២:០០នាទីកំលាំងជំនាញខណ្ឌ បានធ្វើការស្រាវជ្រាវ រហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងទូរសព្ទជនរងគ្រោះ នៅចំណុចផ្លូវបេតុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានប្រកាសស្វែងរកម្ចាស់ទូរស័ព្ទផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង