ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​​ក្នុង​ ខែកញ្ញា​ ស្លាប់​ចំនួន​ ១៣១​នាក់​ របួស​សរុប​ ៣៣២​នាក់

114

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៣០​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-៣០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៥០​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៣១​នាក់​ របួស​សរុប​ ៣៣២​នាក់​ របួសធ្ងន់​ ២៥១​នាក់​ របួសស្រាល​ ៨១​នាក់​។

របាយការណ៍ដដែល បានបន្តថា នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៧​នាក់​ របួសធ្ងន់​ស្រាល​ ២៣​នាក់​(​ស្រី​៨​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១៤​នាក់​(​យប់​១១​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១០​គ្រឿង​ រថយន្ត​តូច​ ៣​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ យាន​ផ្សេងៗ​១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​១​លើក​(​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​២​លើក​ ស្លាប់​៣​លើក​ ,​ ប្រជែង​ ១​លើក​ (​ស្លាប់​១​នាក់​)​ ។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៦​លើក​ ផ្លូវ​ខេត្ត​ ២​លើក​ ។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​ រថយន្ត​តូច​ ២​លើក​ រថយន្ត​ធំ​ ១​លើក​។​ ​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ស្ពឺ​ ២​លើក​ ស្លាប់​៣​នាក់​ របួស​៤​ក់​ ,​ កណ្តាល​១​លើក​ ស្លាប់​២​នាក់​ ,​ ភ្នំពេញ​ ១​លើក​ ស្លាប់​១​នាក់​ របួស​៤​នាក់​ និង​ខេត្តកំពង់ចាម​ ១​លើក​ ស្លាប់​១​នាក់​ ៕​

អត្ថបទដែលជាប់ទាក់ទង