ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បន្តចុះចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រប្រមាណ២១៨គ្រួសារ

114

 

ភ្នំពេញ៖ព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលអមដំណើរដោយមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅជាច្រើនរូបដោយបន្តចុះជួបសំណេះសំណាលនិងផ្ដល់អំណោយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ២១៨គ្រួសារនៅភូមិកណ្ដាល.ភូមិផ្សារលិច.និង ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយបានទទួលអំណោយជាគ្រឿងបរិភោគច្រើនមុខ និង ថវិកា ពីរដ្ឋបាលខណ្ឌព្រែកព្នៅទុកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនៅចំពោះមុខនេះ។

ខណៈពេលនោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង២១៨គ្រួសារខាងលើនោះពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្តដោយញញឹមសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃពីសំណាក់លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន និង សហការីផងដែរ។ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង២១៨គ្រួសារនៅថ្ងៃនេះគឺជាគ្រឿងបរិភោគជាច្រើនមុខ និង ថវិកាក្នុងមួយគ្រួសារៗ ចំនួន២មុឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង