ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបាភ្នំ បានបើកកិច្ចប្រជុំនិង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំបឹងព្រះ ដើម្បីជួយសោះស្រាយរាល់សំណូមពរមួយចំនួនជូន ពលរដ្ឋនៅមូលដ្ឋាន

92

ព្រៃវែង៖ លោក អុីវ លាង អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាភ្នំ បានចុះជួប
សំណេះសំណាលជាមួយអជ្ញាធរ ដែនដីនិងប្រជាពលរដ្ឋនៅសហគមន៏ និងលើកទិសដៅអនុវត្តន៏បន្ត ឆ្នាំ២០២២.២០២៣រួមទាំងការកែលំអរបន្ថែមចំនុចខ្វះខាតថ្នាក់មូលដ្ឋានស្ថិតក្នុងឃុំបឹងព្រះស្រុកបាភ្នំខេត្តព្រៃវែង ។
លោក អុីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាភ្នំនិងមន្ត្រីមកពីថ្នាក់ជាតិកាលពីព្រឹកថ្ងៃ២៦ខែវិច្ចការឆ្នាំ២០២២បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៏ការងារជាមួយអជ្ញាធរដែនដីនិងសំណេះ សំណា លជាមួយប្រជាពលរដ្ឋមូលដ្ឋានសហគាមន៏ចំនួន១៤ភូមិនិងលើកទិសដៅបន្តក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បន្ទាប់ពីតំណាងអជ្ញាធរដែនដីឡើងអានរបាយការណ៏បច្ចុប្បន្ននិងទិសដៅបន្តក្នុងឃុំរួចមក មានប្រសាសន៏នាឳកាសនោះ
លោក អុីវ លាង ថ្លែងគោតសសើរដល់អាជ្ញធរដែនដីនិងប្រជាពលរដ្ឋទាំងមូល កន្លងមកតែងតែសហការគ្នាបានយ៉ាងល្អធ្វើអោយភូមិឃុំ មានបរិស្ថានល្អស្អាតនិងជំរុញឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះ ឆ្នោតឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ អនុលោមតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ល។ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ នៅតាមមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានដោយផ្ទាល់កាន់តែមានប្រសិទ្ធភាព។
លោកក៏បានក្រើនរំលឹកថា៖ បទពិសោធន៍របស់ប្រទេសមួយចំនួនដែលកំពុងកើតសង្គ្រាម គឺជាមេរៀនសម្រាប់ការយល់ដឹងរបស់យើងថា គោលនយោ បាយផ្តោតលើការថែរក្សាសន្តិភាព គឺមានសារៈសំខាន់ ហើយការរក្សាអាយុជីវិតរបស់ប្រជាជន និង ប្រទេសជាតិក៏រឹតតែជារឿងសំខាន់ និងត្រូវការចាំបាច់នូវថ្នាក់ដឹកនាំដែលមានទស្សនទាននយោបាយ សន្តិភាព មានចក្ខុវិស័យវែងឆ្ងាយ និងមានពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើការសម្រេចជាយុទ្ធសាស្ត្រ សមស្របទៅនឹងកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងការប្រែប្រួលដ៏ឆាប់រហ័សរបស់ពិភពលោក ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។
លោកបានបន្តថា ក្រោមដំបូលសន្តិភាព មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំចុះជួយថ្នាក់ខេត្តព្រៃវែងទាំងមូលបានប្តេជ្ញាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្សជូនប្រជាពលរដ្ឋបានយូរអង្វែងច្រើនជំនាន់ ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតគាំទ្រ នាឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកំពុងមានដូចសព្វថ្ងៃនេះឱ្យបានគង់វង្ស។
គូសបញ្ចាក់ថាជារៀងសប្តាហ៏ឯកឧត្តមនិងក្រុមការងារមានឆន្ទះខ្ពស់ប្រចាំការចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីដើម្បីលើកទឹកចិត្តនិងជំរុញតាមខ្នងផ្ទះអោយបងប្អូនថែរក្សាអនាម័យបរិស្ថានក្នុងវឌ្ឍនភាពនៅឃុំប្រឹកព្រះ ។
លោកបានលើកឡើងថា ក្រោមដំបូលសុខសត្តិភាព ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ធ្វើអោយប្រទេសមានការអភិវឌ្ឍន៏ រីកចម្រើន ពីខេត្ត ស្រុក ក្រុង រហូតដល់ភូមិសហគមន៏ជាក់ស្តែង ឃុំបឹងព្រះ រហូតមកដល់សព្វថ្ងៃ មានសាលារៀន វត្តអារាម ផ្លូវតាមភូមិ ប្រឡាយ អណ្តូងប្រើប្រាស់ទឹក ក្រុមការងារចុះជួយឃុំបានចូលចំណែកជួយជួសជុលបន្តកន្លែងផ្លូវសហគម៏ ដែលខូច មួយចំនួន មួយផ្នែកទៀត លោក បានជំរុញដល់បង ប្អូនប្រជាពលរដ្ឋកុំភ្លេចការងារបង្ករបង្កើតផលស្រូវនិងដាំដំណាំរួ មផ្សំ ចិញ្ចឹមសត្វ ដើម្បីជួយបន្ថែមលើសេដ្ឋកិច្ចគ្រួសារ ។បងប្អូនខ្លះមួយចំនួនបានធ្វើចំណាកស្រុក ទៅធ្វើការងារ ក្នុងនិងក្រៅស្រុកផងនោះ គឺពង្រីកជីវភាពក្នុងគ្រួសារ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង