ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូហ្វតិន្នីស៖ កីឡាជាតិលើកទី៣គឺជាការត្រៀមខ្លួន សម្រាប់ស៊ីហ្គេមដ៏សំខាន់បំផុត

83

ភ្នំពេញ៖អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃលោកសរសិទ្ធិបានចាត់ទុកថាការប្រកួតកីឡាសូហ្វតិន្នីសក្នុងក្របខ័ណ្ឌកីឡាជាតិលើកទី៣ឆ្នាំ២០២២នេះគឺជាការត្រៀមខ្លួនមួយដ៏សំខាន់ដោយពុំអាចខ្វះបានក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកសរ សិទ្ធិ មានបន្ដថា តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ បានវាស់ស្ទង់គុណភាព សមត្ថភាពកីឡាករកីឡាការិនីនិងមន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ៦៤ឆ្នាំ។

ការប្រកួតកីឡាជាតិឆ្នាំ២០២២គឺជាការធ្វើតេស្តសមត្ថភាពវាស់ស្ទង់គុណផលរបស់កីឡាករកីឡាការិនីតាមប្រភេទកីឡានីមួយៗក្នុងការត្រៀមខ្លួនឲ្យបានល្អប្រសើរក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំ រៀងរាល់២ឆ្នាំម្តងមួយនេះ។
លោកក៏បានសំណូមពរដល់កីឡាករកីឡាការិនីទាំងអស់គ្នាត្រូវបន្តការខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពឲ្យបានរឹងមាំឆ្ពោះទៅដណ្តើមលទ្ធផលល្អជូនជាតិ នាស៊ីហ្គេម ឆ្នាំ២០២៣។

ចំពោះលទ្ធផលរបស់គណៈកម្មការបច្ចេកទេស នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលដំណើរការពីថ្ងៃទី១៩ដល់៣០ខែវិច្ឆិកាឆ្នាំ២០២២គឺប្រភេទកីឡាសូហ្វតិន្នីសបានដាក់ឲ្យក្រសួង រាជធានី-ខេត្ត ចូលរួមប្រកួតលើវិញ្ញាសាចំនួន៧ ក្នុងនោះក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ដោយដណ្តើមបានមាស៦គ្រឿងនិងសំរឹទ្ធ១។ខេត្តត្បូងឃ្មុំឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានដាយមាស១ និងសំរឹទ្ធ២ ខណៈ៥ខេត្តនិងក្រសួងផ្សេងៗទៀត ទទួលបានមេដាយប្រាក់ និងសំរឹទ្ធ ៕

អត្ថបទដែលជាប់ទាក់ទង