ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ លើសសម្ពាធឈាម បណ្តាលឱ្យគាំងបេះដូងដេកស្លាប់ ក្នុងបន្ទប់

82

ស្រុករតនមណ្ឌល ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្រុមហ៊ុនហ្វីនិកអ៊ិនដាស្ទ្រៀល ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីជនជាតិចិន ០១នាក់ បានដេកស្លាប់បាត់បង់ជីវិត សាកសពឈ្មោះ វ៉ង យៀកផឹង (WANG YUEPENG) ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្រុមហ៊ុនខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះ តាំង សៀវម៉ី ភេទស្រី អាយុ២២ឆ្នាំ បញ្ជាក់ថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង២០នាទី ឈ្មោះ ភូ អ៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ជាប្រធានផ្នែកធនធានមនុស្ស បានហៅខ្លួន និងឈ្មោះ តៃ ចិន ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិចិន ទៅបន្ទប់លេខ S316 ជាន់ទី២ ជាបន្ទប់ស្នាក់របស់ជនរងគ្រោះឈ្មោះ វ៉ង យៀកផឹង បានហៅជនរងគ្រោះជាច្រើនដងតែមិនលឺឆ្លើយក៏យកសោរចាក់មើលទើបដឹងថាឈ្មោះ វ៉ង យៀកផឹង ស្លាប់បាត់ហើយ ។

តាមការចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះខាងលើសមត្ថកិច្ចជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញអាចសន្និដ្ឋានបានថា ជនជាតិចិនឈ្មោះ វ៉ង យៀកផឹង WANG YUEPENG ភេទប្រុសរូបនេះ ស្លាប់ដោយសារគាំងបេះដូង (ជម្ងឺលើសឈាម និងជម្ងឺបេះដូងរ៉ាំរ៉ៃ) ។

បច្ចុប្បន្នសាកសពជនរងគ្រោះបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង