ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសបេតិកភណ្ឌខេត្តតាកែវ បានចុះពិនិត្យលើទីតាំងកាយដី នៅតំបន់ជើងភ្នំបូរី

54

តំបន់ជើងភ្នំបូរី: នៅថ្ងៃចន្ទ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ ដឹកនាំដោយលោក ជេត ពិសុទ្ធ ប្រធានមន្ទីរ សហការជាមួយអាជ្ញាធរស្រុកអង្គរបូរី និងប៉ូលីសបេតិកភណ្ឌខេត្តតាកែវ បានចុះពិនិត្យលើទីតាំងកាយដី នៅតំបន់ជើងភ្នំបូរី ដែលស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្តោល ស្រុកអង្គរបូរី ខេត្តតាកែវ។

ចំពោះទីតាំងជីកនេះ មានចម្ងាយពីរពាន់ម៉ែត្រ ពីរង្វង់មូលព្រះនរាយណ៍ជើងភ្នំបូរី ហើយការជីកនេះ ពុំមានការសុំអនុញ្ញាតពីអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនោះទេ គឺកងម្លាំងវិស្វកម្មក្រសួងការពារជាតិ និងម្ចាស់ដីអាស្រ័យផលដីនេះតែប៉ុណ្ណោះ។ ការជីកនេះមានទំហំប្រហែល ៤០ម៉ែត្រ គុណនឹង២០ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដើម្បីយកថ្មទៅក្រាលផ្លូវលើកំណាត់ផ្លូវ ១TK១ ពីចំនុចប្រលាយ ០១០ ទៅប្រទ្បាយ ០៩ ភ្ជាប់ទៅនឹងព្រំប្រទល់ប្រទេសវៀតណាម។

ក្រោយពីបានពិនិត្យទៅលើទីតាំងជាក់ស្តែង លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឲ្យម្ចាស់ដីអាស្រ័យផល និងក្រុមកងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិធ្វើកិច្ចសន្យា ឈប់ជីកកកាយនៅតំបន់ភ្នំបូរីនេះទៀត៕

អត្ថបទដែលជាប់ទាក់ទង