ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ៥១គ្រួសារ មកពី៥សង្កាត់ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានទទួលអំណោយកាកបាទក្រហមកម្ពុជា

51

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើដោយអភិបាលរងខណ្ឌ និង អស់លោក.លោកស្រីចៅសង្កាត់ ,ព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀត បានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ៥១ក្រុមគ្រួសារមកពីបណ្ដាសង្កាត់ទាំង៥ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។

ឆ្លៀតនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅ ដល់បងប្អូនប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

អំណោយមនុស្សធម៌ដែល បានចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៥១ក្រុមគ្រួសារ នាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម .មីមួយកេស.ទឹកសុីអុីវ.ទឹកត្រី៤ដបនិងទឹកផ្លែឈើ២កំប៉ុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង