ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ចុះហត្ថលេខាស្តីពី “គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ”

32

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(Japan International Cooperation Agency – JICA) ស្តីពី “គម្រោងលើកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ – Project for Improvement of Cyber Resilience ” នៅទីស្តីការក្រសួង។

គម្រោងនេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន (១) ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព ក្នុងការផ្តល់សេវារបស់ក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ (២) លើកកម្ពស់សកម្មភាពសន្តិសុខសាយប័រ របស់អង្គភាពនិងអ្នកពាក់ព័ន្ធ និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដា ដើម្បីពង្រឹងសន្តិសុខសាយប័រ ដើម្បីសម្រេចបានគោលដៅរួម ក្នុងការលើកកម្ពស់ភាពធន់នៃសង្គមឌីជីថលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង