ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកមុំ វណ្ណា នាយកគេហទំព័រភ្នំពេញរីផតធើ ផ្ញើសារជូនពរនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលទទួលបានមេដាយភាពជាអ្នកដឹកនាំអតីតយុទ្ធជន ពីសហព័ន្ធអតីតយុទ្ធជនអាស៊ាន

49

 

ភ្នំពេញ៖ លោកមុំ វណ្ណា នាយកគេហទំព័រភ្នំពេញរីផតធើ សម្តែងនូវការគោរពអបអរសាទរយ៉ាងស្មោះ អស់ពីដួងចិត្តជូនចំពោះនាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសនាយឧត្តមសេនីយ៍ត្រូវបានសហព័ន្ធអតីតយុទ្ធជនអាស៊ាន ផ្តល់មេដាយភាពជាអ្នកដឹកនាំអតីតយុទ្ធជន។

មេដាយនេះ គឺជាការទទួលស្គាល់នូវភាពជាគំរូ និងកិច្ចប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ លើកិច្ចការអតីតយុទ្ធជន ក្នុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនសហព័ន្ធ អតីតយុទ្ធជនអាស៊ានកាលពីឆ្នាំ២០១៩។

ពិធីប្រគល់មេដាយនេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតលើកទី២១ នៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន ដែលប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ។ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញប្រគល់មេដាយនេះដោយផ្ទាល់ជូនទៅ នាយឧត្តមសេនីយ៍ គន់ គីម។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមជូនគោរពជូនពរនាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងភរិយា ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង