ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី ៖ ជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យល្អទាំងអស់ គ្រប់ៗគ្នា

91

 

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ៖ លោកសូម ជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យល្អទាំងអស់គ្រប់ៗគ្នា ។ លោកបានជូនពរបែបនេះ ខណៈលោកចូលរួមកាត់វិញ្ញាសារប្រឡង នៅវិទ្យាល័យព្រះស៊ីសុវត្ដ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី០៥ ធ្នូ ២០២២ ។
ជាក់ស្ដែង លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ៖ សូមជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។ សូមជូនពរឱ្យដំណើរការប្រលងប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលគាប់ប្រ សើរ។

សូមបញ្ជាក់ថា ក្នុងពិធីបើកវិញ្ញាសាក៏មានការអញ្ជើញចូលរួមពី, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ,លោក ឃាង សេង ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផងដែរ ។
ក្រៅតែពីរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ដំណើរការប្រលងក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នាតាមពេលវេលា ដែលបានកំណត់។ តាមបណ្តាខេត្តនីមួយៗ ក៏មានការអញ្ជើញបើកហិបវិញ្ញាសាពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ។
ដោយឡែកសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវបានរក្សា និងរឹតបន្តឹងដូចនឹងបណ្តាឆ្នាំផងដែរ ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង