ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្តលឿនពេលយប់ ជ្រុលចង្កូតបុកក្បាលនាគទ្រូងផ្លូវ ផ្ទុះឆេះស្លាប់បុរសម្នាក់នៅក្នុងរថយន្ត

194

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ក្រោយពេលដែល បុរសម្នាក់នេះបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យផ្ទុះឆេះ ទាំងរថយន្ត និងអ្នកបើកបរ ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង៥០ទៀបភ្លឺឆ្លងចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨លើបណ្តោយផ្លូវគីមអ៊ីលស៊ុង (២៨៩ )ក្នុងសង្កាត់បឹងកក២ ខណ្ឌទួលគោក ទល់មុខផ្សារទួលគោក។

ជនរងគ្រោះ មិនមាននរណាម្នាក់បញ្ជាក់អោយដឹងពីអត្តសញ្ញាណឡើយ តែបើតាមការបន្សល់អត្តសញ្ញាណប័ណ្ណមួយសន្លឹក អាចជាជនរងគ្រោះឈ្មោះ អេន សៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានលំនៅស្នាក់នៅភូមិព្រែកតានង់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សាក្សីនៅកន្លែងកើតហេតុបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកprouis ពណ៍ទឹកប្រាក់ពុំមានផ្លាក់លេខមួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៨៩ លុះដល់ចំណុចមុខផ្សារទួលគោក រថយន្តក៏បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តផ្ទុះឆេះ ហើយម្ចាស់រថយន្តបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្នុងហេតុការនោះ មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានមកដល់កន្លែងកើតហេតុ ចុះអន្តរាគមន៍ និងបានបាញ់ពន្លត់ផងដែរ។ តែវាបានធ្វើអោយជនរងគ្រោះស្លាប់បាត់ទៅហើយ។    ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក៕

 

អត្ថបទដែលជាប់ទាក់ទង