ការផ្គត់ផ្គង់ទឹកស្អាតនឹងបម្រើ ជូនប្រជាពលរដ្ឋបាន ប្រើប្រាស់ទាំង១០៥សង្កាត់ ទូទាំងរាជធានីភ្នំពេញ នៅឆ្នាំ២០២៥ខាងមុខ
ភ្នំពេញ៖ ការផ្គត់ផ្គង់ទឹកស្អាតនឹងបម្រើជូនប្រជាពលរដ្ឋ បានប្រើប្រាស់ទាំង១០៥សង្កាត់ ទូទាំងរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតនិងអនាម័យជនបទ កាលពីរសៀលថ្ងៃទី១៩មិថុនា នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីដៃគូពាក់ព័ន្ឋ
ក្នុងនោះរួមមានអង្គការ ដែលអប់រំប្រជាពលរដ្ឋលើវិស័យយល់ដឹងនិងអនាម័យជនបទ លើការប្រើប្រាស់ទឹកស្អាត និងមន្ទីរពាក់ព័ន្ឋមួយចំនួនទៀតដូចជា មន្ទីរអភិវឌ្ឍជនបទ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. មន្ទីរផែនការ. មន្ទីរឧស្សាហកម្មនិងសិប្បកម្ម. មន្ទីរព័ត៌មាន មន្ទីរអប់រំយុវជននិងកីឡា. មន្ទីរសុខាភិបាល មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកិច្ចការនារីនិងមានអង្គការមួយចំនួនផងដែរ ដែលជាក្រុមការងារជួយ ក្នុងការអប់រំប្រជាពលរដ្ឋលើកកម្ពស់អនាម័យជនបទ អោយមានការយល់ដឹង។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា សង្កាត់ទាំង១០៥ទូទាំងរាជធានីភ្នំពេញ នៅឆ្នាំ២០២៥វិស័យផ្គត់ផ្គង់ទឹកស្អាតនិងបម្រើ ទៅដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ជាមួយនឹងគោលបំណង នៃការត្រួតពិនិត្យវាយតំលៃចំពោះលទ្ឋផលរបស់ផែនការសកម្មភាពជាតិ និងថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍បបាននិងកំពុងអនុវត្តជាបន្តបន្ទាប់។
លោកកើត ឆែតំណាង អោយគណអភិបាលរាជធានីបានលើកឡើងទៀតថា កិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស ការងារអនុវត្តន៍របស់ក្រសួង. មន្ទីរអភិវឌ្ឍន៍ជនបទ លើវិស័យទឹកស្អាត គឺជាទស្សនវិស័យនៃការចូលរួម ជាមួយដៃគូរពាក់ព័ន្ឋដែលផែនការនេះត្រូវធ្វើផែនការមេ រវាងមន្ទីរជនបទ. មន្ទីរផែនការចំពោះកិច្ចការអភិវឌ្ឍ រាជធានីភ្នំពេញដែលរំពឹងថា សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ និងមានទឹកស្អាត ចែកទៅដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ នៅឆ្នាំ២០២៥ខាងមុខ៕