លោកអភិបាលខណ្ឌ៧មករា ថេង សុថុល បើកកិច្ចប្រជុំដោយជំរុញ ដល់អស់លោក .លោកស្រីចៅសង្កាត់ និងស្មៀនផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២២នេះនៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញលោកថេង សុថុល អភិបាលខណ្ឌ៧មករាបានបើកកិច្ចប្រជុំជាមួយអស់លោក.លោកស្រីជាចៅសង្កាត់ទាំង៨សង្កាត់ក្នុងមូលដ្ឋានខណ្ឌ៧មករានិង អស់លោក.លោកស្រីជាស្មៀននៅតាមបណ្ដាសង្កាត់និមួយៗត្រូវខិតខំបំពេញការងាររបស់ខ្លួនជាមួយចៅសង្កាត់ដោយពង្រឹងលើការងារក្នុងការផ្ដល់នូវសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានលឿន រហ័សតាមតម្រូវការពួកគាត់ផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌ៧មករានៃរាជធានីភ្នំពេញបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋានគ្រប់រូបគឺជាអ្នកបម្រើដល់បងប្អូនប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈដោយមានទឹកចិត្តសប្បាយរីករាយក្នុងការបម្រើដល់ពួកគាត់ពិសេសនៅពេលពួកគាត់មកទំនាក់ទំនងការងារអ្វីមួយនៅសាលាសង្កាត់ឬមកដល់សាលាខណ្ឌនោះគឺមន្រ្តីជំនាញលើការងារនិមួយៗត្រូវតែញាប់ដៃញាប់ជើងជួយបំពេញជូនដល់ពួកគាត់យ៉ាងរហ័សដែលអាចធ្វើទៅបានពិសេសក្នុងការផ្ដល់ជូននូវសេវាសាធារណៈទៅតាមតម្រូវការពួកគាត់ផងដែរ។
លោកអភិបាលខណ្ឌ៧មករាបានលើកឡើងក្នុងន័យសង្ឃឹមយ៉ាងជឿជាក់ថាក្រោយកិច្ចប្រជុំនៅថ្ងៃនេះត្រូវបានបញ្ចប់ដោយស្ដីពីការងារពង្រឹងរាល់ការងារផ្ដល់នូវសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនោះគឺអស់លោក.លោកស្រីជាចៅសង្កាត់ និង ស្មៀនសង្កាត់ដោយរួមដៃគ្នាអនុវត្តន៍តាមខ្លឹមសានៃស្នារតីកិច្ចប្រជុំនៅថ្ងៃនេះយកទៅអនុវត្តន៍នៅតាមបណ្ដាសង្កាត់និមួយៗដែលខ្លួនគ្រប់គ្រងដោយបម្រើការងារខាងលើជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់ផងដែរក្នុងនាមជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕