ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជាពលរដ្ឋ ទៅលេងបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ថ្ងៃស្អែក១០ធ្នូ២០២២

46

 

ក្រុងព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។
យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។ សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ
ក្រុងព្រះសីហនុថ្ងៃស្អែក១០ធ្នូ២០២២។

សូមរំលឹកផងដែរថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមានការរួមពីឯកឧត្ដម គួច ចំរើន អភិបាលខេត្កព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីលានសម្តេចតេជោ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នាព្រឹត្តិការណ៍ទាំងពីរនេះដែរមានកម្មវិធីសំខាន់ៗរួមមាន៖
នៅថ្ងៃទី៨ ខែធ្នូ មានកម្មវិធី៖ សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ, ពិធីក្រុងពាលីសម្រាប់ពិធីបុណ្យសមុទ្រ នៅទីលានតេជោ។
នៅថ្ងៃទី៩ ខែធ្នូ មានកម្មវិធី៖ កីឡារត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍) នៅឆ្នេរអូរត្រេះ, គណៈប្រតិភូក្លិបឆ្នេរធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឯករាជ្យ ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូក្លិបឆ្នេរ នៅសណ្ឋាគារឯករាជ្យ។

ថ្ងៃទី១០ ខែធ្នូ មានកម្មវិធី៖ ជិះកង់កម្សាន្ត២០គីឡូម៉ែត្រ និងប្រណាំងកង់៤០គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កម្មវិធីធំគឺ «ពិធីបើកជាផ្លូវការមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកលើកទី១៦ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ», មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា, កីឡាទូក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ, កម្មវិធីធំ «ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, កម្មវិធីសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី,ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍)។

ថ្ងៃទី១១ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូក្លិបចូលរួមកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅឃុំតានៃ ស្រុកព្រៃនប់, កីឡាទូកក្តោង និងកីឡាបាល់បោះ នៅឆ្នេរអូត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលានតេជោ, កម្មវិធីសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍនិងអភិរក្សតំបន់ឆ្នេរសមុទ នៅសណ្ឋាគារឯករាជ្យ, កម្មវិធីប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍) នៅឆ្នេរអូត្រេះ, កម្មវិធីសម្ដែងសិល្បៈវប្បធម៌ជាតិនិងអន្តរជាតិ នៅទីលានតេជោ (ឆាកធំ)។

ថ្ងៃទី១២ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូមហាសន្និបាតចេញដំណើរពីខេត្តព្រះសីហនុទៅទស្សនាព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង, គណៈប្រតិភូចេញដំណើរពីព្រៃកោងកាងពាមក្រសោប ទៅទស្សនាកោះឋានសួគ៌ ខេត្តព្រះសីហនុ, កម្មវិធីសិក្ខាសាលាបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិរក្សព្រៃកោងកាង និងជីវៈចម្រុះសមុទ្រ នៅកោះឋានសួគ៌, ការចេញដំណើរពីកោះឋានសួគ៌មកក្រុងព្រះសីហនុ។

ថ្ងៃទី១៣ ខែធ្នូ មានក្មវិធី៖ ការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិក្លឹបសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥ និងពិធីផ្ទេរតំណែងជូនប្រធានក្លិបអាណត្តិថ្មី, កម្មវិធីបិទមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងពិធីលៀងសាយភោជន៍បិទមហាសន្និបាតក្លឹបឆ្នេរ នៅសណ្ឋាគារឯករាជ្យ៕

អត្ថបទដែលជាប់ទាក់ទង