ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

104


នៅម៉ោង៨ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រួម និងក្រាមពណ៍សថ្លា ៨កញ្ចប់(ប្រភេទម៉ាទឹកកក)។

ពួកគេទាំង ៩នាក់នេះមាន៖ ១/ ឈ្មោះ ផល សារៀម ភេទប្រុស អាយុ ១៨ឆ្នាំ ,២/ ឈ្មោះ ផល រ៉ាដូ ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ វណ្ណ គឹមលាប ញភេទប្រុស អាយុ ១៨ឆ្នាំ , ៤/ ឈ្មោះ វ៉េន វ៉ង ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥/ ឈ្មោះ អ៊ាង កៃសេង ភេទប្រុស ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបាន កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ៨៤ ផ្លូវ៣៥៧ ក្រុម២៦ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៦/ ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ ១៨ឆ្នាំ ,៧/ ឈ្មោះ ផា សុភ័ក្រ ភេទប្រុស អាយុ ១៩ឆ្នាំ ,៨/ ឈ្មោះ ចែវ វីរៈ ភេទប្រុស អាយុ ២៣ឆ្នាំ ,៩/ ឈ្មោះ សេង ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង១៦:០០នាទី និងម៉ោង១៧:៣០នាទី ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និង ចំណុច គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមវិធានការជំនាញនៃការសាកសួរ របស់មន្ត្រីជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ៩នាក់ រូបគេបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន រួម និងថ្នាំញៀន ៨កញ្ចប់(ប្រភេទម៉ាទឹកកក) ក៏ពិតជារបស់ពួកគេដែរ ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសពួកគេទាំង ៩នាក់ តាមនីតិវិធីច្បាប់ និងបទល្មើស ជាក់ស្តែងរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង