ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដកហូតក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៥ថង់ធំ
ខេត្តរតនគិរី៖ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។
កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣ និង០០នាទីរសៀល សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន ។
ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនៅចំណុចផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២មុខសញ្ញាស្រី០១នាក់ និងបានឆែកឆេរដកហូតក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥ថង់ធំ និងសម្ភារៈពាក់ព័ន្ធបទល្មើសមួយចំនួន។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហ៊ង សុធន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
តេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន (+)
២.ឈ្មោះ គង់ ចន្ធូ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ រកាខ្នោ ឃុំរកាខ្នោ ក្រុងក្រចេះ ខេត្តក្រចេះ
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន(-)
វត្ថុតាងដកហូតរួមមាន៖
១.មេ តំ ហ្វេ តា មីន ចំនួន០៥ថង់
ទម្ងន់សុទ្ធ ៥៨.៦៥ក្រាម
២.ប្រាប់រៀលចំនួន២៥០០០០រៀល
៣.អា…វុ.ធ កែ…ឆ្នៃ…ចំនួន០១ដើម និងគ្រាប់មួយចំនួន
៤.ជញ្ជីងថ្លឹងចំនួន០១គ្រឿង
៥.ទូរសព្ទ័ចំនួន០១គ្រឿង
៦.ថង់ច្រកមួយចំនួនធំ
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតីវិធីច្បាប់។