ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរប្រាប់យុទ្ធសាស្រ្តដល់កីឡាករគុនខ្មែរ៤រូប ដែលចេញប្រកួតនៅថៃ

114

​ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រមុខប្រដាល់គុនខ្មែរ បានជួបសំណោះសំណាល និងផ្តល់យុទ្ធសាស្រ្តមួយចំនួនដ ល់កីឡាករប្រដាល់គុនខ្មែរ៤រូបមុន ចេញទៅប្រកួតប្រទេសថៃ ដែលប្រព្រឹត្តនៅថ្ងៃទី៧ និង១៤ ខែតុលា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯកតែមម៉ឺនបានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបញ្ជូនកីឡាករប្រដាល់គុនខ្មែរ៤រូប នៅប្រទេសថៃជាផ្លូវការហើយនា ពេលនេះដោយមានគណៈប្រតិភូដឹកនាំ ដោយលោកថៃអ៊ូដែលជានាយកបេកកសកម្ម តំណាងឲ្យ សហព័ន្ធប្រដាល់គុនខ្មែរ។

ក្នុងការប្រកួតនេះគឺជាការប្រកួតលក្ខណៈអន្តរជាតិ ដែលកីឡាករខ្មែរប្រកួត ជាមួយកីឡាករថៃប្រព្រឹត្តនៅ ថ្ងៃទី៧ និង១៤ ខែតុលា ឆ្នាំ២០១៨ ចំពោះការប្រកួតថ្ងៃទី៧មានកីឡាករម៉ត សាម៉េតក្លិបការិយាល័យ ទី៥កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់៥៧គ.ក្រ និងកីឡាករ ឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលប្រកួតក្នុង ប្រភេទទម្ងន់៦៤គ.ក្រ។

សម្រាប់ការប្រកួតនៅថ្ងៃទី១៤ ខែតុលា មានកីឡាករម៉ត ព្រហ្មម៉ាញក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់៦៤គ.ក្រ និងកីឡាករ ឈាង ហុងសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួត ក្នុងប្រភេទទម្ងន់៦៣គ.ក្រ។

ការប្រកួតនេះនឹងមានការ ផ្សាយផ្ទាល់ពីស្ថានីយទស្សន៍ប៉ុស្តិ៍លេខ៨ (TV8)របស់ប្រទេសថៃ។ ពួកគេបានចេញ ដំណើរកាលពីថ្ងៃទី១តុលាទៅកាន់ ប្រទេសថៃហើយដើម្បីហ្វឹកហាត់ នៅទីនោះឲ្យបានមុនមួយសប្ដាហ៍។ ការទៅដល់មុនបែបនេះដើម្បីឲ្យពួកគេ មានឱកាសទម្លាប់ខ្លួនជាមួយកន្លែងថ្មី និង បានហាត់ និងសម្រាកបានស្រួលខ្លួន ។

​ជាមួយនឹងការចេញដំណើរទៅប្រកួតនេះ សហព័ន្ធក៏បានឧបត្ថម្ភ ប្រាក់ហោប៉ៅមួយចំនួន និងមានការជួយឧបត្ថម្ភបន្ថែមជីផ្នែកឯកជន ។

អត្ថបទដែលជាប់ទាក់ទង