ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់កម្ពុជា ដែលឈ្នះក្នុងព្រឹត្តិការណ៍ Kun Khmer Sea Championship 2022យប់ម៉ិញ

81

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (Kun Khmer Sea Championship 2022)យប់ថ្ងៃទី៩ធ្នូអ្នកប្រដាល់កម្ពុជា៣រូបបានទទួលជ័យជំនះលើគូប្រកួត។ការប្រកួតនេះធ្វើនៅក្នុងកម្មវិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នាខេត្តព្រះសីហនុ។
កីឡាករហ៊ីម គឹមរៀងបានយកឈ្នះអ្នកប្រដាល់ម៉ាឡេស៊ីIskandar Zulqarnainនៅក្នុង
ទឹកទី១ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ជ័យជម្នះនេះធ្វើឲ្យកីឡាករម្ចាស់ផ្ទះ
កម្ពុជារូបនេះត្រូវជួបកីឡាករវៀតណាមDuong Hoang Tuanនៅវគ្គបន្ដបន្ទាប់ពីកីឡាករវៀត
ណាមរូបនេះ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Aye Kozin ដោយពិន្ទុ ។
អ្នកប្រដាល់កម្ពុជា ឡៅ ចិត្រា បានបង្ខំឲ្យអ្នកប្រដាល់វៀតណាមវៀតណាម Ngo Vuong Dat ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ រីឯកីឡាការិនី ខា ចាន់ដេង វិញ បានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Maiy Thazin Htoo ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៤៨ពិន្ទុ ។
ចំពោះការជួបគ្នារវាងអ្នកប្រដាល់បរទេសជាមួយអ្នកប្រដាល់បរទេសវិញនោះកីឡាករវៀតណាម Luong Thanh Phuc ផ្ដួលកីឡាករឥណ្ឌូនេស៊ី Anshari Marif និងកីឡាករមីយ៉ាន់ម៉ា Saw Mya Moe ផ្ដួលកីឡាករហ្វីលីពីន Bassig Gerald ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ដូចគ្នា ។ទាំង២គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
អ្នកប្រដាល់មីយ៉ាន់ម៉ា Saw Hlawin Soe បានយកឈ្នះកីឡាករវៀតណាម Tran Nguyen Loc និងកីឡាករម៉ាឡេស៊ី Muhammad Akashabin យកឈ្នះកីឡាករហ្វីលីពីន Brioso Arnie ដោយពិន្ទុដូចគ្នា ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម និងកីឡាការិនីវៀតណាម Nguyen Thanh Hang យកឈ្នះកីឡាការិនីម៉ាឡេស៊ី Nurhuda Fakhira ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។
ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នេះមានកីឡាករកីឡាការិនីចូលរួមជាង ១៤០នាក់ មកពី ៧ប្រទេស ក្នុងតំបន់អាស៊ាន ដែលត្រូវបានចាត់ទុកជាការប្រកួត Pre-SEA Games សម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង