ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម នុត ពុធដារ៉ា អបអរសាទរទទួលស្គាល់គ្រួសារ ជាប់ជយ័លាភីជាគ្រសារគំរូផ្នែកអនាម័យ នោះបានរំលឹកដល់ប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីសុខភាពល្អ

59

កណ្ដាល៖នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទទួលស្គាល់គ្រួសារដែលជាប់ជយ័លាភីជាគ្រសារគំរូតាមរយៈការប្រើប្រាស់បង្គន់អនាម័យស្អាត បរិភោគទឹកសុវត្តិភាព លាងដៃនិងសាប៊ូ ព្រមទាំងបរិស្ថានស្អាត ស្ថិតស្រុកខ្សាច់កណ្តាល ។
ក្នុងពិធីនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ ភូមិ និងតំណាងអង្គការដៃគូរនានា ព្រមទាំងគ្រួសារជ័យលាភីទាំងអស់។
គួរបញ្ជាក់ថា៖ពិធីប្រកាសគ្រួសារជាប់ជ័យលាភីជាគ្រួសារគម្រូ រៀបចំដើម្បីធ្វើការលើកទឹកចិត្តដល់គ្រួសារក្រីក្រ ដែលបានអនុវត្តល្អក្នុងការប្រើប្រាស់បង្គន់អនាម័យ ពិសារទឹកសុវត្ថិភាព លាងដៃជាមួយសាប៊ូ អនាម័យចំណីអាហារ ព្រមទាំងមានបរិស្ថានជុំវិញផ្ទះស្អាត។
ក្នងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារជ័យលាភី ឯកឧត្ដម នុត ពុធដារ៉ា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ព្រមទាំងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការកោតសរសើរចំពោះរដ្ឋបាលស្រុក និងអង្គការដៃគូ ដែលបានរៀបចំកម្មវិធីប្រឡងប្រណាំងនេះឡើង ហើយក៏កោតសរសើរដល់គ្រួសារទាំងអស់ដែលបានអនុវត្តបានល្អប្រសើរនូវសូចនាករនានា ដើម្បីសម្រេចបានជាគ្រួសារជ័យលាភី តាមរយៈការប្រើប្រាស់បង្គន់អនាម័យ បរិភោគទឹកសុវត្ថិភាព ចំណីអាហារមានអនាម័យ និងរៀបចំបរិវេណផ្ទះមានអនាម័យល្អ។
ឯកឧត្ដម ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់អនុវត្តអោយបានខ្ជាប់ខ្ជួននូវអនាម័យល្អ ធ្វើអោយសុខភាពល្អ ដើម្បីគ្រួសារមានសុភមង្គល។ ត្រូវបន្ទោបង់ក្នុងបង្គន់អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ អាយុវែង រស់នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង។
មន្ត្រីអាជ្គាធរស្រុកឱ្យដឹងថា៖នៅក្នុងស្រុកខ្សាច់កណ្តាល មានគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ ដែលបានចូលរួមប្រឡងប្រណាំងគ្រួសារគម្រូ សរុបទាំង១៨ឃុំ មានចំនួន ៧២គ្រួសារ ក្នុងនោះ៖ គ្រួសារចំណាត់ថ្នាក់លេខ១ ចំនួន ២៧គ្រួសារ, ចំណាត់ថ្នាក់លេខ២ ចំនួន ២៩គ្រួសារ និងគ្រួសារដែលមិនជាប់ចំណាត់ថ្នាក់ ចំនួន ១៦គ្រួសារ។
ក្នុងឱកាសនោះក្រុមការងារបានផ្តល់រង្វាន់លើកទឹកចិត្តដល់គ្រួសារដែលបានទទួលជ័យលាភី រួមមាន៖ ជ័យលាភីលេខ១ ថវិកា ២០០.០០០៛ ជ័យលាភីលេខ២ ថវិកា ១០០.០០០៛ រួមនិង លិខិតសរសើរ, ស្លាកគ្រួសារគម្រូដាក់មុខផ្ទះ, ថវិកា អាវយឺតសម្គាល់គ្រួសារគម្រូ, សាប៊ូ ០៤យួរ, ដបទឹក និងដំណើរទស្សនកិច្ច។
ក្នុងនោះជនបង្គោលនារីឃុំ ទាំង១៨ឃុំ បានទទួលការឧបត្ថមក្នុងម្នាក់ថវិកា ២០.០០០៛ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង