ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជាជនកម្ពុជា មានបំណងពង្រីកសមាជិក គណបក្សអោយកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើន

97

 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជាជនកម្ពុជា មានបំណងចង់ពង្រីកសមាជិក គណបក្សប្រជាជាជនកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត ។ ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីប្រកបរបរចិញ្ចឹមជីវិតបានឡើយ ដូច្នេះសូមឲ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាពអោយបានគង់វង់។

នេះប្រសាសន៍លើកឡើងរបស់ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុរជនសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នៅអគារលេខ ៦៩ (ទល់មុខភោជនីយដ្ឋាន ស្ទឹងមាស) ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាប្រធានគណបក្សប្រជាជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចង់ពង្រីកសមាជិក គណបក្សប្រជាជាជនកម្ពុជាអោយកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីយើងមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត ។ អនុវត្តទៅតាមអនុសាសន៍ ប្រធានគណបក្សប្រជាជាជនកម្ពុជា ឯកឧត្តមសូមឲ្យបងប្អូនដែលជាសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជា ជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុស មកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយឯកឧត្តមបញ្ជាក់ថា សម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុលពត និងការកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើឲ្យជំងឺនេះ បានថមថយនិងឈានទៅដល់ការបើកឲ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។ នេះជាមោទនៈភាពដែលយើងមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ៖ ឯកឧត្តម ឃួង ស្រេង ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ចំពោះ សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន សេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីពុះពារសម្រេចបានព្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ ។ ក្នុងឱកាសនោះដែរ លោកឡី សុភាព ក៏បានលើកឡើងពីរចនាសម្ព័ន្ធ ចាត់តាំងរបស់បក្សមូលដ្ឋានផងដែរ ដោយគណបក្សមូលដ្ឋានបានរៀបចំចងក្រង ជាសមាជិកឡើងតាំងពីឆ្នាំ២០១៥មក ដោយគិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង