ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃសាំងធម្មតា ៤,១០០រៀល និងម៉ាស៊ូត ៤,៤៥០រៀល ក្នុង១លីត្រ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

36

 

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។
យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា
យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ, ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៣៦៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៧១៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែធ្នូ ឆ្នាំ២០២២ នឹងចុះមក៤.១០០រៀល/លីត្រ សម្រាប់ សាំងធម្មតា និង៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលកំរាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ ។ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមការចាំបាច់៕

 

អត្ថបទដែលជាប់ទាក់ទង