ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃទី៣តុលា ដង្ហែរសព ឧ.ត នៃ ប៉េណា ពីបុរីប៉េង ហួត ទៅវត្តបុទុមវត្តី អ្នកដំណើរត្រូវវាងផ្លូវ ជាសវាងស្ទះចរាចរ

131

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០នាទី សពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងធ្វើការដង្ហែចេញពីគេហដ្ឋាននៃសពក្នុងបុរី ប៉េង ហួត បឹងស្នោរ ដើម្បីធ្វើការបូជា នៅឈាបនដ្ឋានមុខវត្តបទុមវតី តាមតម្រាយផ្លូវ ពីផ្លូវជាតិលេខ១ ឆ្លងកាត់ស្ពានមុនីវង្ស បត់ស្ដាំតាមបណ្ដោយមហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ បត់ស្ដាំតាមផ្លូវព្រះសីហនុ ទើបបត់ឆ្វេងតាមផ្លូវសុធារស ឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី។

ដើម្បីសម្រួលដល់ពិធីដង្ហែសព ប្រព្រឹត្តទៅដោយរលូនតាមបែបសាសនា និងបញ្ចៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តម្រាយផ្លូវដង្ហែខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ក្បួនដង្ហែសពបានបញ្ចប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការរំខានក្នុងការធ្វើចរាចរណ៍ទៅមក។ក្នុងរយៈពេលខ្លី៕

អត្ថបទដែលជាប់ទាក់ទង