ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងឥន្ធនៈចាប់ផ្តើមឡើងដល់ជាង៤០០០រៀលក្នុងមួយលីត្រ

245


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍​ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៨ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ នឹងត្រូវលក់ ៤.៣៦៤រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA 92 និង៤.១៩៥រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ដល់ទី១៥ខែតុលាឆ្នាំ២០១៨ នឹងចុះមក ៤.២០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៤.០០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍៖

អត្ថបទដែលជាប់ទាក់ទង