ធន ចាន់តាក់ ជួបជាមួយអ្នកប្រដាល់ថៃហា ឆ្លាមនៅសង្វៀនប៉ុស្ដិ៍លេខ៥
ភ្នំពេញ:សម្រាប់យប់ថ្ងៃទី៦តុលាក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ចិត្តធំកម្ពុជាធន ចាន់តាក់ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam) ។
នេះជាការប្រកួតដ៏សំខាន់មួយក្នុងខណៈការប្រកួតផ្ដាច់ព្រ័ត្រ ត្រូវបានពន្យារពេលមួយសប្ដាហ៍ដើម្បីឲ្យអ្នក ប្រដាល់បានសម្រាកយកកម្លាំង និង ខិតខំហ្វឹកហាត់ បន្ថែមដើម្បីប្រកួតផ្ដាច់ព្រ័ត្រ ។ចាន់តាក់ជាអ្នកប្រដាល់ ចិត្តមិនតូចនោះទេតែការវ៉ៃចេញរបស់គេ មិនសូវច្បាស់ឡើយ ។
ចាន់តាក់មានចរឹកឆេវឆាវបន្តិចពិសេសបន្ទាប់ពីត្រូវគូប្រកួតវ៉ៃចូល នោះគេផ្ទុះកំហឹងភ្លាមហើយចាប់ផ្ដើមសម្រុកចូលទាំងទទឹងទឹសក៏មានដែរ ។ការចូលវ៉ៃទាំងកំហឹងនេះជួនកាលក៏បានទទួលលទ្ធផលល្អ តែភាគច្រើនគេជួប
រឿងស៊យច្រើនជាង ។ ហា ឆ្លាមគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកដែរ ។ គេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។គេវ៉ៃដោយចិត្តត្រជាក់ និង គ្មានកំហឹងចំពោះគូប្រកួតឡើយ ។ចំពោះការប្រកួតនេះទាំង សងខាងសុទ្ធតែមានជំនឿចិត្តថាខ្លួន នឹងឈ្នះតែនេះគ្រាន់ជា មហិច្ឆតាររបស់គេប៉ុណ្ណោះ ។