ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវ បានហើយតែធ្វើមិនហើយមុនដំណាច់ឆ្នាំ ២០១៨ នេះ និងលុបឈ្មោះក្រុមហ៊ុននោះចោលមិនអោយដេញថ្លៃគម្រោងផ្លូវទៀតទេ
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានមានអនុសាសន៍ថា ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវណា ដេញថ្លៃផ្លូវបានហើយ តែធ្វើមិនហើយមុនដំណាច់ឆ្នាំ ២០១៨ នេះ និងលុបឈ្មោះក្រុមហ៊ុននោះចោល និងមិនអោយដេញថ្លៃគម្រោងធ្វើផ្លូវនៅក្នុងខេត្តកំពង់ចាមនៅឆ្នាំ ២០១៩ ខាងមុខទៀតនោះទេ ។
ការថ្លែងបែបនេះរបស់លោកគួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២ តុលា ២០១៨ ក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវ ១៥ ខ្សែនៅក្នុងសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានក្រុមហ៊ុនចំនួន ២៧ ក្រុមហ៊ុនមកដាក់សំណើរដេញថ្លៃយ៉ាងរលូន មិនមានអ្នកចរចារទឹកតែ ដូចការដេញថ្លៃផ្លូវនៅសាលាស្រុកក្រូចឆ្មារឬនៅសាលាឃុំដូនតីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកន្លងមកនោះទេ ។
គម្រោងទី ១ ស្ថិតនៅក្នុងឃុំ អូស្វាយ ទី ២ ស្ថិតនៅក្នុងឃុំរអាង ទី ៣ ស្ថិតនៅក្នុងឃុំវិហារធំ ទី ៤ នៅក្នុងឃុំស្រក ទី ៥ នៅក្នុងឃុំរំចេក ទី ៦ នៅក្នុងឃុំក្រឡា ទី ៧ នៅក្នុងឃុំកោះសំរោង ទី ៨ នៅក្នុងឃុំកោះទន្ទឹម ទី ៩ នៅក្នុងឃុំកោះមិត្ត ទី ១០ នៅក្នុងឃុំកោះរការ ទី ១១ នៅក្នុងឃុំគគរ ទី ១២ នៅក្នុងឃុំគៀនជ្រៃ ទី ១៣ នៅក្នុងឃុំហាន់ជ័យទី ១៤ នៅក្នុងឃុំអំពិល ទី ១៥ នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងនោះមាន២ឃុំ ត្រូវបានឆារចោលដោយសារក្រុមហ៊ុនដាក់សំណើរដេញថ្លៃមិនគ្រប់លក្ខ័ណ្ឌតិកៈ ព្រោះមានតែពីរក្រុមហ៊ុនដាក់សំណើរដេញថ្លៃ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀម មានការសប្បាយរីករាយដែលពួកគាត់ជិតទទួលបានផ្លូវស្រួលក្នុងការធ្វើដំណើរដឹកកសិផលរបស់គាត់ទៅលក់នៅទីផ្សារ ៕