ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណុប​ ចាន់ណារិន្ទ​ ៖ សម្តេចតេជោ ហ៊ុន សែន នៅតែលើកកំពស់តួនាទីស្រ្តីនៅគ្រប់កាល:ទេស: មិនដែលភ្លេចឡើយ

58

ភ្នំពេញ៖ ស្រ្តីជាសមាជិការគណបក្សប្រជាជនកម្ពុជា ភូមិ ចំនួន៤៣នាក់ មកពីភូមិចំនួន៤ ក្នុងសង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បានមកជួបជុំគ្នានៅស្នាក់ការគណ:បក្សសង្កាត់ កាលពីរសៀលថ្ងៃពុធ​ ទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជួបសំណេះសំណាល ក្រោមការចូលរួមពីឯកឧត្តម ណុប ចាន់ណារិន្ទ​​ អនុប្រធានក្រុមការងារគណ:បក្សចុះជួយសង្កាត់ផ្សារថ្មី១ ។

លោក ណុប ចាន់ណារិន្ទ​ បានបញ្ជាក់ទៀតថា​៖ តាំងពីថ្ងៃ២ ធ្នូ​ ឆ្នាំ១៩៧៨​ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន​​ តែងតែលើកកំពស់សិទ្ធិ តួនាទីរបស់ស្ត្រី និងផ្តល់ដល់ស្ត្រីក្នុងតួនាទីភាពជាអ្នកដឹកនាំ​ ពិសេសសម្តេចតេជោបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ខយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទសជាតិ ។
លោក ណុប ចាន់ណារិន្ទ បានរំលឹកពីវីរភាពរបស់ស្ត្រីក្នុងសម័យសង្គ្រាមដែលបានតស៊ូរំដោះជាតិ ប្រជាជនចេញពីរបបប៉ុល ពត​ និងបានបន្តបេសកកម្មក្នុងគ្រាប្រទេសជាតិមានសង្គ្រាមផង សន្តិភាពផង ដូចជាចលនាអូសទាញជនវង្វេងផ្លូវ ចលនាមហាជននៅសមរភូមិក្រោយ និងកិច្ចការជាច្រើនទៀតក្នុងបុព្វហេតុជាតិ និងប្រជាជន​ ។
លោក ណុប ចាន់ណារិន្ទ​​ បានសុំឲ្យស្ត្រី​ទាំងអស់ ពិសេសស្ត្រីជាអ្នកបន្តវេនត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍​ ពីអ្នកជំនាន់មុន ដោយត្រូវសំយោគជាមួយបរិបទសម័យបច្ចុប្បន្ន ក្នុងគោលដៅការពារ ថែរក្សា គុណតម្លៃសន្តិភាព​ ឲ្យបានស្ថិតស្ថេរតរៀងទៅ ។
លោក​ ណុប​ ចាន់​ណារិន្ទ និង​លោក​ សុខ​ គឹមហេង​ ជាក្រុម​ការងារ​ចុះជួយ​សង្កាត់​ផ្សារ​ថ្មី​ទី​១​ បានឧបត្ថម្ភ​ថវិកា ជាអំណោយរបស់សម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ជូនដល់សមាជិកា ក្នុង​១នាក់​ ទទួលបាន១០,០០០៛​ សរុប​ ៤៣០,០០០​។
នៅថ្ងៃដដែលក្រុមការងារបានចុះសួរសុខទុក្ខ​ ជាមួយគ្រួសារសហជីព​ ១គ្រួសារ​​,​ និង​នារីបក្ស​ភូមិ​ ៣គ្រួសារ​ដោយទទួលបានការ​ឧបត្ថម្ភ​ពី​ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ក្នុង១គ្រួសារ​ ៥០,០០០៛​ និង​អង្ករ​១បាវ​ ២៥គីឡូក្រាម​ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង