ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះលែងមន្ត្រីយោធាម្នាក់ ដែលបាញ់សម្លាប់ចោរម្នាក់

171

 

ភ្នំពេញ ៖ តាមការបង្ហើបឲ្យដឹងថា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២២ បានសម្រេចធ្វើការដោះលែងជនត្រូវចោទឈ្មោះ សៅ សុខុន ហៅ ប្រុសធំ ជាមន្ត្រីយោធា ថ្នាក់វរសេនីយ៍ទោនិង ជាជំនួយការ ឧកញ៉ាម្នាក់ ជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7799 ក្រោយពីជាប់ពន្ធនាគារមួយរយៈពីបទ.មនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមពហ្មទណ្ឌ ។ជនដៃដល់បានជិះរថយន្តម៉ាកឡិចស៊ីស៥៧០ បានបាញ់សម្លាប់បុរសម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈពេលជនរូប នោះបានចូលខ្លួនសារភាព នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដោយមន្ត្រីយោធារូបនោះ បានបាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវចំនួន២គ្រាប់ចំខ្នងធ្លាយមកទ្រូង ដួលផ្កាប់មុខស្លាប់ នៅលើចិញ្ចើមផ្លូវ ចម្ងាយ ប្រមាណជាង១០០ម៉ែត្រ ពីកន្លែងបាញ់ ជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខភ្នំពេញ 1JG-4729 កាលពីវេលាម៉ោងប្រមាណ១និង១០នាទី រសៀលថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១០១១កែងផ្លូវSOS ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចដេញតាមចាប់មុខសញ្ញាគាស់ផ្ទះហើយបានស្រែកថាចោរៗទើបខ្មាន់កាំភ្លើងឈប់រថយន្តរួចបាញ់សំដៅទៅលើជនសង្ស័យបណ្តាលឲ្យស្លាប់តែម្តងទៅ៕

អត្ថបទដែលជាប់ទាក់ទង