ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអ៊ីវ លាង៖ ជំរុញឲ្យតំណាងភូមិនី មួយៗក្នុង ឃុំបឹងព្រះ និងមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តន៏បន្ត យកចិត្តទុកបំពេញសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាព

152

ព្រៃវែង៖ ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះជួយឃុំបឹងព្រះ បានជម្រុញឲ្យតំណាងភូមិនិមួយៗក្នុង មេឃុំបឹងព្រះ និងមន្ត្រីពាក់ព័ន្ធអនុវត្តន៏បន្តត្រូវយកចិត្តទុកបំពេញសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាព
លោក អ៊ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងព្រះនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២២ បានជម្រុញឲ្យតំណាងភូមិនិមួយៗក្នុង មេឃុំបឹងព្រះ និងមន្ត្រីពាក់ព័ន្ធអនុវត្តន៏បន្តត្រូវយកចិត្តទុកបំពេញសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាពក្នុងពិធីប្រជុំបូកសរុបប្រចាំខែនិងទិសដៅបន្តនៅក្នុងឃុំបឹងព្រះ ស្រុកបាភ្នំខេត្តព្រៃវែង និងមានការចូលរួម មន្រ្តីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងភូមិ សហគមន៏មូលដ្ឋានប្រមាណជាង២រយនាក់។
តំណាងអាជ្ញាធរដែនដីឃុំបឹងព្រះ បានឡើងអានរបាយការណ៏ការងារថា សកម្មភាពអភិវឌ្ឍន៏ក្នុងឃុំក៏ដូចជាការងារទិសដៅអនុវត្តន៏បន្ត ដោយសន្យាថា ១,ជម្រុញអោយប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុអញ្ជើញមកធ្វើអត្តញ្ញាប័ណ្ណ ២,បន្តពង្រឹងរចនាសម្ព័ន្ធនិងសមិទ្ធិផលនានាភូមិ ឃុំ អោយកាន់តែល្អប្រសើរ ៣,បន្ត អនុវត្តន៏ការងារសង្គមកិច្ច និងទី៤,បន្តធ្វើរបាយការណ៏ស្ថិតិជូនប្រជាពលរដ្ឋនិងសមាជិកថ្មី សំណាក់ស្រុកហើយជម្រុញអោយមកចុះឈ្មោះបោះឆ្នោត។
លោក អ៊ីវ លាង បានសម្តែងអំណរគុណប្រជាពលរដ្ឋឃុំបឹងព្រះ ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ សម្តេចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និង សូមបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមានទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត។បច្ចុប្បន្ននេះ នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ នៃប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជាសាកល នៃជម្ងឺកូវីដ១៩ សម្តេចបានខិតខំគ្រប់គ្រង ទប់ស្កាត់ ដោយបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងការពារ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ។
លោក បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់កំលាំងកាយ ចិត្ត និងថវិកាផ្ទាល់ខ្លួន រហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈបំផុត នាពេលកន្លងមកនេះ។
លោក បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់សមាជិក សមាជិកា គណៈបក្សទាំងអស់ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការសម្រេចបាននៅលទ្ធផលដ៏ល្អសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយលទ្ធផលនេះហើយដែលសបញ្ជាក់ថាការប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់បានគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពជា ដែលមានសម្តេចតេជោជាប្រធានគណៈបក្ស។ បន្ថែមលើនេះ ឯកឧត្តមប្រធាន ក៏បានសុំណូមពរ និងលើកទឹកចិត្តខ្ពស់ជូនដល់សមាជិក សមាជិកាគណៈបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបំរើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុក្ខដាក់ បំរើប្រជាពលរដ្ឋ លុបបំបាត់អំពើការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ហើយផ្តល់ដំណោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញទំនុកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់សង្កត់ធ្ងន់ថា យើងទាំងអស់គ្នាគឺជាទូក ចំណែកឯប្រជាពលរដ្ឋគឺជាទឹក ទូកនឹងទឹកគឺត្រូវតែនៅជាមួយគ្នាគ្រប់ពេលវេលា តែបើទូកមិនល្អ ទឹកក៏អាចពន្លិចទូកបានដែរ។
លោករំលឹកថា ព្រះរាជាណាចកម្ពុជានៅខែសីហា ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផងដែរ និងជាប្រធានអាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ដោយទទួលបានជោគជ័យជាទីមោតនៈក្រៃលែ ងទៀតផង។ថ្មីៗនេះគម្រោងទិសដៅបន្តយើងកំពុងអនុវត្តន៏រួមមានគម្រោងផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវល្បឿនលឿន រួមទាំងផ្លូវទឹក ស្ថិតក្នុងផែនការរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលនឹងត្រូវសាងសង់ជា បន្តបន្ទាប់នៅក្នុងឆ្នាំ២០២៣ ជាពិសេសត្រូវសម្រេចក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះយើងសង្ឃឹមថា ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែចម្រើនរុងរឿងថែមទៀត ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង