ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដី បន្តដោះស្រាយជូនប្រជាជន ដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាព ផែនទីតាមខេត្តនីមួយៗ ជុំវិញបឹងទន្លេសាប

61

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ ដោយមានអ្នកចូលរួមសរុបប្រមាណ ២,០០០ នាក់ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង ពិធីបិទ។ បន្ទាប់ពីការអានរបាយការណ៍លទ្ធផលសន្និបាតដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្ដេចតជានាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២. សមិទ្ធផលថ្មីៗជាច្រើនដែលជាជោគជ័យ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាព និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនៅឆ្នាំ ២០២៣ ដូចខាងក្រោម+

១. បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណះរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីរដ្ឋ ជុំវិញបឹងទន្លេសាប និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគ បង្កើត មុខរបរ និងបង្កើនប្រាក់ចំណូល។ ជាមួយនឹងការសម្រេចបានរហូតមកដល់បច្ចុប្បន្នចំនួន ៩៦,២០% នៃក្បាលដីប៉ាន់ស្មានដំបួង ៧លានក្បាលដី ត្រូវរួសរាន់បញ្ចប់ការចុះបញ្ជីក្បាលដីដែលនៅសល់។

២. ជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀង លើភាគីវិវាទណាមួយ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន។

៣. ពង្រីកវិសាលភាពនៃការអនុវត្តតម្រោងសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស។

៤. ពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ ដើម្បីធានា បង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និង សាធារណជននិងចូលរួមការពារសំណង់បេតិកភណ្ឌ តាមរយៈការជំរុញការចុះបញ្ជីទីតាំងតំបន់ការពារ បុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។

៥. បន្តបែងចែកដី និង ឬផ្ទះ សម្រាប់គោលដៅសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ អតីតយុទ្ធជន និង កងកម្លាំងប្រដាប់អាវុធ និងបន្តគាំទ្រដល់ការអនុវត្តតម្រោងសាងសង់លំនៅឋាចកម្លៃសមរម្យ ដំដៅ លើកកម្ពស់សិទ្ធិទទួលបានលំនៅឋានរបស់ប្រជាពលរដ្ឋ។

៦. ជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និង តំបន់អភិវឌ្ឍពាក់ស្នែង ជូនបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្លួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

៧. បន្តដោះស្រាយជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាព ផែនទីតាមខេត្តនីមួយៗជុំវិញបឹងទន្លេសាប ស្របតាមស្ថានភាពនៃការកែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្កៀលទីតាំងដីដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និង តំបន់ ២ ឱ្យចប់ត្រឹមខែឧសភា ឆ្នាំ ២០២៣។

៨. ជំរុញការរៀបចំផែនការអភិរក្សការពារ និងអភិវឌ្ឍតំបន់ឆ្នេរ ដើម្បីគាំទ្រដល់ការអភិរក្សនិងការ អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងសមធម៌ ដ៏ស័ក្តិសមជាឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក និងជាតារារះនៅទិសនិរតី។

៩. បន្តពង្រឹង និងកែលម្មការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ក្នុងការផ្តល់សេវាសាធារណះជូនដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ដោះស្រាយរាល់សំណើនិងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង