ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះអ្នកស្រុក ខណ្ឌព្រែកព្នៅទាំងកណ្ដាលអាធ្រាត្រ

74

 

ភ្នំពេញ៖ខណៈពេលអគ្គីភ័យកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើផ្ទះប្រជាពលរដ្ឋនាពេលកណ្ដាលអាធ្រាត្រគេសង្កេតឃើញវត្តមានលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះចុះទៅជួយអន្តរាគមន៍ដោយបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិ។
យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថាអគ្គីភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយខ្នងក្នុងសហគមន៍អណ្ដូង១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញកាលពីម៉ោងជាង១១យប់ថ្ងៃទី២ខែមករាឆ្នាំ២០២៣នេះ។
ម្ចាស់ផ្ទះឈ្មោះ សួស សុផារ៉ា អាយុ៣១ឆ្នាំ មុខរបរ ជាងភ្លើង និងមានសមាជិកសរុប៧នាក់ ស្រីម្នាក់។
មូលហេតុ៖ឆ្លងចរន្តអគ្គីសន្នី ផ្ទះអគ្គីភ័យបំផ្លាញឈើលើ ក្រោម ថ្មទទឹង៥ម៉ែត្របណ្ដោយ១២ម៉ែត្រ។
ផ្ទះខាងលើអគ្គីភ័យបំផ្លាញអស់ទាំងស្រុងក្នុងនោះដូចជាម៉ាស៊ីនត្រជាក់ .ទូទឹកកក .ម៉ាស៊ីនបោកគក់ .ទូរទស្សន៍ និង សម្ភារ:ក្នុងផ្ទះមួយចំនួនទៀតផងដែរ។
អគ្គីបានរលត់អស់ទៅវិញនៅវេលាម៉ោងសូន្យនិង៣៥នាទីឈានចូលថ្ងៃទី៣ខែឆ្នាំដដែលហើយក្រុមការងារបានពន្លត់អគ្គីភ័យនេះរលត់ ទាំងស្រុងដោយប្រើប្រាស់ទឹកអស់៥ឡាន ហើយក្នុងហេតុការណ៍នេះ ពុំបណ្ដាលអោយអោយគ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួលអ្វីឡើយពោលគឺឆេះតែផ្ទះនិងទ្រព្យសម្បត្តិនៅក្នុងផ្ទះតែប៉ុណ្ណោះ។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានចូលរួមសោកស្ដាយយ៉ាងខ្លាំងខណៈអគ្គីភ័យបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិពួកគាត់ដូចនេះ៕

អត្ថបទដែលជាប់ទាក់ទង