កុមារកម្ពុជាទទួលដណ្ដើមបានមេដាយ៧គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងគណិតវិទ្យា និងវិទ្យាសាស្ត្រ អូឡាំព្យាដអន្តរជាតិលើកទី១៥ នៅប្រទេសចិន
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៣ខែតុលាឆ្នាំ២០១៨ បានប្រកាសអបអរសាទរកុមារកម្ពុជា ទទួលដណ្ដើមបានមេដាយ៧គ្រឿង ក្នុងនោះមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង ពីព្រឹត្តិការណ៍ប្រកួតប្រជែងគណិតវិទ្យា និងវិទ្យាសាស្ត្រអូឡាំព្យាដអន្តរជាតិលើកទី១៥ នៅខេត្ត Zhejiang ប្រទេស ចិន។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនគ្រូដឹកនាំចំនួន ៦រូប និងបេក្ខជនចំនួន២៤រូប ទៅចូលរួមការប្រកួតប្រជែង ក្នុងគោលបំណងជំរុញ ឱ្យសិស្សកម្រិតបឋមសិក្សា ផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក៕
ខាងក្រោមជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន៖