រថភ្លើបុករថយន្តយីឌុបដឹកថ្ម បណ្តាលឱ្យរថយន្តក្រឡាប់ និងដាច់ទូររថភ្លេីងចេញពីគ្នា
ខេត្តបាត់ដំបង៖ រថយន្តយីឌុបដឹកថ្ម បើកបំពានលើផ្លូវរថភ្លើងខណៈអ្នកបញ្ជាកំពុងតែលើកទង់ជាសញ្ញាប្រាប់ថារថភ្លើងជិតមកដល់ហើយ ក៏ត្រូវរថភ្លេីងដឹកប្រេងម៉ាស៊ូត នៅផ្លូវហាយវេខេត្តបាត់ដំបងបុកពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ និងដាច់ទូររថភ្លេីងចេញពីគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងដែល គ្រោះថ្នាក់ចរាចរណ៍នេះកេីតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ បណ្ដាលមកពីរថយន្តដឹកថ្មបេីកបរមានភាពព្រហ៊េីនខ្លាំង បេីកឆ្លងកាត់ផ្លូវបែកជាបួនខណៈរថភ្លើងបានមកដល់ និងស៊ីប្លេសុំផ្លូវជាច្រេីនដងពីចម្ងាយផងដែរ ហើយក៏មានបុរសម្នាក់ជាអ្នកលើកទង់ជាសញ្ញាប្រកាសការមកដល់នៃរថភ្លើង។
គ្រោះថ្នាក់នេះបណ្តាលអោយធ្លាក់សុីទែនប្រងចេញពីផ្លូវ ធ្លាយប្រេងហូរចេញពីទូរថភ្លេីង ៕