កាត់ទោសអតីតឧកញ៉ាផ្កាយ៣ ដាក់គុក ១៨ ខែ ពីបទបាញ់គំរាមបាញ់ប្រពន្ធ
អតីតឧកញ៉ាផ្កាយ៣ ហូរ ចំរើន ត្រូវបានចៅក្រមកាត់ឲ្យជាប់គុករយ: ពេល១៨ ខែព្រោះតែជនជាប់ចោទ បានប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់ខ្លួន នៅក្បែរគុកព្រៃស កាលពីក្រោយពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
ដោយមានការស្រាវជ្រាវ និងរកឃើញថា ជនជាប់ចោទ ហូរ ចំរើន ពិតជាបានបាញ់គំរាមសម្លាប់ប្រពន្ធមែន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងអង្គរក្សបានប្តឹងទៅស្ថាប័នអគ្គស្នងការនគរបាលជាតិ ឲ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។