ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកំពង់ចាម ប្ដេជ្ញាពង្រឹងវិស័យទេសចណ៍ ដើម្បីស្រូបភ្ញៀវទេសចរណ៍មកទៅទស្សនាឲ្យបានច្រើន ខណៈ៥ឆ្នាំមកនេះ ទទួលភ្ញៀវទេសចរណ៍បានជាង២លាននាក់

100

ភ្នំពេញ៖ ខេត្តកំពង់ចាមបានចាប់ផ្តើមពង្រឹង វិស័យទេសចរណ៍ខ្លួនដើម្បីស្រូបយកភ្ញៀវទេសចរណ៍ទៅទស្សនាកាន់ច្រើន ដែលផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅតំបន់ ទេ សចរណ៍ផងដែរ។នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងក្នុង សន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីថាទោះបីជាខេត្តកំពង់ចាមមានកំបន់រោមណីយដ្ឋានប្រាទបុរាណតិចជាងបណ្តាលខេត្តនានាក៏ដោយ អាជ្ញា ធរខេត្ត និងមន្ទីជំនាញ បានជំរុញការគ្រប់គ្រង និងលើកកម្ពស់តំបន់រោមណីយដ្ឋាន ក៏ដូចជា ប្រាងប្រាសាទនានាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងខេត្តកំព ង់ចាម ឲ្យសប្បាយរីករាយ។
លោកក៏បានឲ្យដឹងថាក្នុងនៅក្នុងខេត្តកំពង់ចាមមានតំបន់រោមណីយដ្ឋានចំនួន១១កន្លែងក្នុងនោះមានការគ្រប់គ្រងដោយរដ្ឋចំនួន៥និងឯកជន៦កន្លែង។ រោមណីយដ្ឋានប្រវត្តិសាស្ត្រ៤កន្លែងដូចជាប្រាសាទអង្គបាជ័យ ភ្នំហានជ័យ និងភ្នំជើងព្រៃ និងភ្នំប្រុស ភ្នំស្រី និងមានរោមណីយដ្ឋានធនជាតិប្រវត្តិសាស្ត្រមួយ កន្លែងគឺប្រាសាទបា ធាតុទឹកឆា និងរោមណីយដ្ឋានធម្មជាតិ៣កន្លែងមានបឹងធំ កោះប៉ែន ទំនប់តាកុច និងរោម នីយដ្ឋានកែច្នៃ៣កន្លែង មានកសិទេសចរណ៍ថ្មដា នាគស្មៅ និងហាន់ជ័យរីស្សត់។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថានាពេលបច្ចុប្បន្ននេះក៏មានការរំលោភពីសំណាក់ប្រជាពលរដ្ឋនៅតំបន់រោមណីយដ្ឋានទាំងនោះផងដែរ។ ដូចជាក្រុម ឈ្នួយមួយចំនួនបានចូលកាន់កាប់តំបន់ប្រាសាទបុរាណទាំងនោះ តែរដ្ឋាភិបាលបានចេញ សេចក្តីសម្រេចបង្កើតក្រុមការងារដើម្បីការពារតំបន់នោះដោយមានការចូលរូួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។
បើតាមអភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាបើសិនមិនបង្កើតក្រុមការងារទេនឹងធ្វើឲ្យប្រជាពលរដ្ឋចូលកាន់កាប់តំបន់រោមណីយដ្ឋានទាំងនោះ ដែលជាហេតុធ្វើឲ្យមានការបំផ្លិ ចបំ ផ្លាញ។ យ៉ាងំណាក្តីឯកឧត្តមបានបញ្ជាក់ថា៖«អាលូវយើងបានចេញដំណើរដោយបានគ្រប់គ្រងយ៉ាងល្អ ហើយទទួលបាន សាទពីប្រជាពលរដ្ឋ នៅទីនោះ ហើយមានការទាក់ទាញពីភ្ញៀវ ទេសចណ៍ យ៉ាងច្រើន»។
លោកបន្ដថា៖ រយៈពេល៥ឆ្នាំកមកនេះខេត្តកំពង់ចាមបានទទួលភ្ញៀវទេសចរណ៍ដំណើ រកម្សាន្ត ចំនួន២លាន៥៧ពាន់ ៨៩៥នាក់ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង