ក្រុមគ្រួសាររបស់សព ដាក់ពាក្យសុំអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ និង តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល ជួយឃាត់ខ្លួនជនល្មើស បើករថយន្តកុងទីន័រ បុកជនរងគ្រោះ ស្លាប់
កណ្តាល៖ ក្រុមគ្រួសាររបស់សពឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ បានដាក់ពាក្យសុំអន្តរាគមន៍ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ និង ឯកឧត្តម តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល សំណើរសុំអន្តរាគមន៍ទៅ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និង ឯកឧត្តម ប្រធានសាលាដំបូងខេត្តកណ្តាល ជួយឃាត់ខ្លួនជនល្មើសឈ្មោះ ហង្ស គុជសារ ភេទប្រុស ដែលបានបើករថយន្តប្រភេទកុងទីន័រ សណ្តោងសឺមីរ៉ឺម៉ក បុកជនរងគ្រោះ ស្លាប់ចំនួន០២នាក់ ភ្លាមៗនៅនឹងកន្លែង និងបានប្រើប្រាស់បណ្ណបើកបរខុសប្រភេទយាន ថែមទៀត។
១/ខ្ញុំបាទឈ្មោះ វ៉ែន ខុន អាយុ ៤៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០២១១១៩២៨៣ ចុះថ្ងៃទី អាសយដ្ឋាន ភូមិកណ្តោលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទូរស័ព្ទរលខ៖ ០៧១ ៣៥១ ៥៥៥៥ / ០១៦ ៧៥៥ ៩១៦ (ត្រូវជាពូបង្កើតរបស់សពឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ)។ ២/នាងខ្ញុំឈ្មោះ ផន អៀន អាយុ ៥៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០៥០០១១៣ ២៩(០១) ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ អាសយដ្ឋាន ផ្ទះលេខ៖៦ ផ្លូវលំ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាម្តាយក្មេករបស់សពឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ)។
សូមគោរពចូលមកឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ សូមទានជាប៖
កម្មវត្ថុ ៖ សំណើរសុំអន្តរាគមន៍ទៅ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និង ឯកឧត្តម ប្រធានសាលាដំបូងខេត្តកណ្តាល ជួយឃាត់ខ្លួនជនល្មើសឈ្មោះ ហង្ស គុជសារ ភេទប្រុស ដែលបានបើករថយន្តប្រភេទកុងទីន័រ សណ្តោងសឺមីរ៉ឺម៉ក បុកជនរងគ្រោះ ស្លាប់ចំនួន០២នាក់ ភ្លាមៗនៅនឹងកន្លែង និងបានប្រើប្រាស់បណ្ណបើកបរខុសប្រភេទយាន ថែមទៀត។
យោង៖
សំណុំរឿងព្រហ្មទណ្ឌលេខ៖១៦៨៤អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់អយ្យការអម
សាលាដំបូងខេត្តកណ្តាល។ – ឯកសារពាក់ព័ន្ធនឹងបណ្ណបើកបរ, កាតគ្រីឡានកាតគ្រីសឺម៉ីរ៉ឺម៉ក។
រូបថតចំនួន០៦សន្លឹក។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម រដ្ឋមន្តី មេត្តាជ្រាបអំពីអង្គហេតុដូចតទៅ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២៖៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឡើងដោយរថយន្តសណ្តោងកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3774 បានធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបើក បំពានគំនូសកណ្តាលលយចូលទៅផ្លូវអាទិភាពម្ខាងទៀត បណ្តាលឱ្យបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពាក់ ស្លាកលេខ កណ្តាល 1AQ-7370 ដែលបើកបញ្ច្រាសទិសគ្នា អូសប្រហែល២០០ម៉ែត្របែកផ្កាភ្លើងព្រាត បណ្ដាលឱ្យជនរងគ្រោះដែលបើកម៉ូតូចំនួន០១នាក់និងអ្នករួមដំណើរចំនួន០១នាក់ទៀត (ឈ្មោះ ស៊ន កុសល់ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ) ស្លាប់នៅនឹងកន្លែងភ្លាមៗ ដោយឡែកអ្នករួមដំណើរម្នាក់ទៀតបានធ្លាក់ពីលើម៉ូតូ(រងរបួសស្រាល)។ ក្រោយកើតហេតុ សមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ នឹងធ្វើការឃាត់ខ្លួនជនបង្កដែលបើកបររថយន្តខាងលើយកទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ និងហៅអ្នករួមដំណើរដែលធ្លាក់ពីម៉ូតូទៅបំភ្លឺផងដែរ ក្នុងអំឡុងពេលសាកសួរ មេធាវីរបស់ជនបង្កបានបង្ខំជនរងគ្រោះឱ្យទទួលសំណងចំពោះអ្នកស្លាប់ក្នុងម្នាក់២លានរៀល បើមិនយកទ ឡើងទៅលើទៀតគឺមិនសងឡើយ តែជនរងគ្រោះមិនព្រម ។ បន្ទាប់ពីសាកសួររួច ស្រាប់តែសមត្ថកិច្ចបាន សម្រេចដោះលែងជនបង្កខាងលើ និងប្រគល់កន្ទុយកុងទីន័រទៅឱ្យម្ចាស់ថែមទៀត ដោយមិនមានសំណងជូន ជនរងគ្រោះទាល់តែសោះ។ ពាក់ព័ន្ធនឹងករណីនេះយើងខ្ញុំបានរកឃើញថា៖ ជនល្មើសឈ្មោះ ហង្ស គុជសារ បានប្រើប្រាស់បណ្ណបើកបរប្រភេទ ២(D2) ដែលបណ្ណបើកបរប្រភេទនេះមិនអាចបើករថយន្តប្រភេទ សណ្ដោងសឺម៉ីរ៉ឺម៉កបានឡើយ ហេតុនេះជនល្មើសខាងលើមិនត្រឹមតែបើករថយន្តបុកមនុស្សស្លាប់២នាក់ ប៉ុណ្ណោះទេ សូម្បីតែបណ្ណបើកបរក៏ខុសប្រភេទយានផងដែរ តែបែរជាត្រូវបានលោក សំណាង ឋានៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើការដោះលែងតាមអំពើចិត្តទៅវិញ។ បច្ចុប្បន្នសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ហើយតំណាង អយ្យការបានចុះមកពិនិត្យទីតាំងម្តងទៀត … ដោយកោះហៅភាគីពាក់ព័ន្ធមកសាកសួរ ពេលនោះភាគី ជនល្មើសក៏បានមកចូលរួមដែរ តែតំណាងអយ្យការមិនបានឃាត់ខ្លួនឡើយ ដោយគ្រាន់តែសាកសួរធម្មតា ហើយឱ្យត្រលប់ទៅវិញ។
ឯកឧត្តម រដ្ឋមន្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់ ចំពោះអំពើដ៏អយុត្តិធម៌របស់មន្ត្រីថ្នាក់ក្រោមដែល ដោះលែងជនល្មើសដែលប្រព្រឹត្តកំហុសឃើញនឹងភ្នែក …តាមអំពើចិត្តបែបនេះធ្វើឱ្យយើងខ្ញុំជាប្រជាពលរដ្ឋ ពិតជាអស់ជំនឿចិត្តលើប្រព័ន្ធតុលាការខ្លាំងណាស់ ហើយអំពើដ៏អយុត្តិធម៌ក្រៃលែងនេះផងដែរ ធ្វើឱ្យយើងខ្ញុំ ជាជនរងគ្រោះពិតជាឈឺចាប់បំផុត នឹងអស់សង្ឃឹមយ៉ាងខ្លាំងក្នុងការស្វែងរកយុត្តិធម៌ ពាក់ព័ន្ធទៅនឹង សោកនាដកម្មដ៏សង្រេងបែបបនេះ។ សព្វថ្ងៃ សូម្បីតែប្រាក់ដែលត្រូវធ្វើបុណ្យសពក៏យើងខ្ញុំត្រូវខ្ចីចងការគ យកមកធ្វើដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំមានសង្ឃឹមតែមួយគត់លើ ឯកឧត្តម រដ្ឋមន្តី មេត្តាជួយជ្រោមជ្រែង អន្តរាគមន៍ ឃាត់ខ្លួនជនល្មើសខាងលើមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់នូវទំនុកចិត្ត ជូនយើងខ្ញុំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដោយក្តីសេចក្តីអនុគ្រោះបំផុត។
ពាក្យបណ្តឹង
១/ខ្ញុំបាទឈ្មោះ វ៉ែន ខុន អាយុ ៤៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០២១១១៩២៨៣ ចុះថ្ងៃទី អាសយដ្ឋាន ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទូរស័ព្ទលេខ៖ ០៧១ ៣៥១ ៥៥៥៥ / ០១៦ ៧៥៥ ៩១៦ (ត្រូវជាពូបង្កើតរបស់សពឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ)។
២/នាងខ្ញុំឈ្មោះ ផន អៀន អាយុ ៥៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០៥០០១១៣ ២៩(០១) ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ អាសយដ្ឋាន ផ្ទះលេខ៖៦ ផ្លូវលំ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាម្តាយក្មេករបស់សពឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ)។
សូមចោរចូលមកឯកឧត្តម តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល សូមទានជ្រាប៖
កម្មវត្ថុ ៖ – សុំប្ដឹងលោកវរសេនីយ៍ឯក សំណាង ឋានៈ អធិការនៃអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ ខេត្តកណ្តាល ពីបទ ដោះលែងជនបង្កហេតុបើកបរកុងទីន័រ បុកជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗចំនួន០២នាក់ ហើយមិនមានបណ្ណបើកបរថែមទៀត។
– សុំជួយអន្តរាគមន៍ទៅ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និង ឯកឧត្តម ប្រធានសាលាដំបូងខេត្តកណ្តាល ជួយឃាត់ខ្លួនជនល្មើសឈ្មោះ ហង្ស គុជសារ ភេទប្រុស ដែលបានបើករថយន្តប្រភេទកុងទីន័រសណ្តោងសឺម៉ីរ៉ឺម៉ក បុកជនរងគ្រោះស្លាប់ ចំនួន០២នាក់ ភ្លាមៗនៅនឹងកន្លែង និងបានប្រើប្រាស់បណ្ណបើកបរខុសប្រភេទយាន ថែម ទៀត។
សំណុំរឿងព្រហ្មទណ្ឌលេខ៖១៦៨៤អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល។
យោង ៖
ឯកសារពាក់ព័ន្ធនឹងបណ្ណបើកបរ, កាតគ្រីឡាន, កាតគ្រីសឺម៉ីរ៉ឺម៉ក។
រូបថតចំនួន០៦សន្លឹក។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម តំណាងរាស្ត មេត្តាជ្រាបអំពីអង្គហេតុដូចតទៅ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២៖៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឡើងដោយរថយន្តសណ្តោងកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ៖ ភ្នំពេញ 3E-3774 បានធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបើកបំពានគំនូសកណ្តាលលយចូលទៅផ្លូវអាទិភាពម្ខាងទៀត បណ្ដាលឱ្យបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពាក់ ស្លាកលេខ៖ កណ្តាល 1AG-7370 ដែលបើកបញ្ច្រាសទិសគ្នា អូសប្រហែល២០០ម៉ែត្របែកផ្កាភ្លើងព្រាត បណ្ដាលឱ្យជនរងគ្រោះដែលបើកម៉ូតូចំនួន០១នាក់និងអ្នករួមដំណើរចំនួន០១នាក់ទៀត (ឈ្មោះ ស៊ន កុសល់ ហៅ សាន់ ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ) ស្លាប់នៅនឹងកន្លែងភ្លាមៗ ដោយឡែកអ្នករួមដំណើរម្នាក់ទៀតបានធ្លាក់ពីលើម៉ូតូ(រងរបួសស្រាល)។ ក្រោយកើតហេតុ សមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ នឹងធ្វើការឃាត់ខ្លួនជនបង្កដែលបើកបររថយន្តខាងលើយកទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ នឹងហៅអ្នករួមដំណើរដែលធ្លាក់ពីម៉ូតូទៅបំភ្លឺផងដែរ ក្នុងអំឡុងពេលសាកសួរ មេធាវីរបស់ជនបង្កបានបង្ខំជនរងគ្រោះឱ្យទទួលសំណងចំពោះអ្នកស្លាប់ក្នុងម្នាក់២លានរៀល បើមិនយកទ ឡើងទៅលើទៀតគឺមិនសងឡើយ តែជនរងគ្រោះមិនព្រម។ បន្ទាប់ពីសាកសួររួច ស្រាប់តែសមត្ថកិច្ចបាន សម្រេចដោះលែងជនបង្កខាងលើ និងប្រគល់កន្ទុយកុងទីន័រទៅឱ្យម្ចាស់ថែមទៀត ដោយមិនមានសំណងជូន ជនរងគ្រោះទាល់តែសោះ។ ពាក់ព័ន្ធនឹងករណីនេះយើងខ្ញុំបានរកឃើញថា៖ ជនល្មើសឈ្មោះ ហង្ស គុជសារ បានប្រើប្រាស់បណ្ណបើកបរប្រភេទ ឃ២ (D2) ដែលបណ្ណបើកបរប្រភេទនេះមិនអាចបើករថយន្តប្រភេទ សណ្តោងសឺម៉ីរ៉ឺម៉កបានឡើយ ហេតុនេះជនល្មើសខាងលើមិនត្រឹមតែបើករថយន្តបុកមនុស្សស្លាប់២នាក់ ប៉ុណ្ណោះទេ សូម្បីតែបណ្ណបើកបរក៏ខុសប្រភេទយានផងដែរ តែបែរជាត្រូវបានលោកព្រុំ សំណាង ឋានៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើការដោះលែងតាមអំពើចិត្តទៅវិញ។ បច្ចុប្បន្នសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ហើយតំណាង អយ្យការបានចុះមកពិនិត្យទីតាំងម្តងទៀត ដោយកោះហៅភាគីពាក់ព័ន្ធមកសាកសួរ ពេលនោះភាគី ជនល្មើសក៏បានមកចូលរួមដែរ តែតំណាងអយ្យការមិនបានឃាត់ខ្លួនឡើយ ដោយគ្រាន់តែសាកសួរធម្មតា ហើយឱ្យត្រលប់ទៅវិញ។
ឯកឧត្ដម តំណាងរាស្ត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ពេលនេះកូនចៅជាប្រជាពលរដ្ឋដែលតែងតែ គោរព និងស្រលាញ់ការដឹកនាំរបស់ ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែ ផ្ដល់នូវសេចក្តីសុខ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ពេលនេះកូនចៅបានជួបប្រទះនូវទុក្ខលំបាកហើយ ដោយសារតែអំពើដ៏អយុត្តិធម៌ក្រៃលែងខាងលើ ធ្វើឱ្យយើងខ្ញុំជាជនរងគ្រោះពិតជាឈឺចាប់បំផុត នឹងអស់ សង្ឃឹមយ៉ាងខ្លាំងក្នុងការស្វែងរកយុត្តិធម៌ ពាក់ព័ន្ធទៅនឹងសោកនាដកម្មដ៏សង្រេងបែបបនេះ។ សព្វថ្ងៃសូម្បី តែប្រាក់ដែលត្រូវធ្វើបុណ្យសពក៏យើងខ្ញុំត្រូវខ្ចីចងការគេយកមកធ្វើដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំគោរពស្នើសុំ ឯកឧត្ដម តំណាងរាស្ត្រ ដែលជា តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូលមេត្តាជួយដោះស្រាយ វែកញែករកខុស រកត្រូវ រកស កខ្មៅ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋជាកូនជាចៅ ដោយសេចក្ដីអនុគ្រោះបំផុត៕