ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តតាកែវចាប់ខ្លួនឃាតករ ជាច្រើននាក់ ដែលកាប់សម្លាប់យុវជនម្នាក់ ជិះម៉ូតូតាមផ្លូវជាតិលេខ២

171

តាកែវ៖ សម្រែកសម្លេងរបស់ជនរងគ្រោះបានស្រែកអោយសមត្ថកិច្ចស្រុកគិរីវង់ចាប់បានជនឈាមស្រែកស្បែកហៅទាំង៣នាក់នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេៈ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវបានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិ យាល័យនគរបាលយុត្តិធម៌កម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តតាកែវចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាតអធិការនគរបាលស្រុក លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៈបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលកំពុងតែសិក្សាក្នុងថ្នាក់រៀននៅវិទ្យាល័យសុខអានទន្លាប់ ក្នុងនោះជនសង្ស័យដែលជាជនដៃដល់ក៏សមត្ថកិច្ចក៏ក្របួចបានដែរ រួមមានឈ្មោះដូចខាងក្រោម ៖
១, ឈ្មោះ សន វណ្ណារ៉ា អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិកំពង់ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាជនដៃដល់)
២, ឈ្មោះ ស៊ឹម ចន្នី អាយុ ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដឹកជនដៃដល់)
៣,ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ អាយុ១៧ឆ្នាំ (មុខរបរសិស្ស) មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកជិះម៉ូតូបិទគូទ ) បានកាប់ទៅលើកជនរងគ្រោះអោយស្លាប់នៅណឹងកន្លែងនៅតាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃត្រង់ ស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបានមកសម្ងំខ្លួនមកសិក្សារៀនសូត្រធម្មតាកុំអោយមានគេសង្ស័យ តែទោះយ៉ាងណាក៏ដោយក៌គេចមិនផុតពីសមត្ថកិចស្រុកគិរីវង់ និងកម្លាំងជំនាញខេត្តតាកែវឡើយ ។
សូមបញ្ជាក់ថាករណីនេៈកើតហេតុនៅតាមផ្លូវជាតិលេខ២ ស្រុកទ្រាំង តែជនសង្ស័យជាសិស្សរៀននៅវិទ្យាល័យសុខអានទន្លាប់ ស្រុកគិរីវង់ ។
បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្ត ៕

 

អត្ថបទដែលជាប់ទាក់ទង