ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំ ជាមួយស្ថាប័នជំនាញ ដើម្បីពិគ្រោះយោបល់ ស្តីពីផល ប៉ះពាល់ និងការខូចខាត ដោយគ្រោះមហន្តរាយឆ្នាំ២០២២.២០២៣ និងការស្តារឡើងវិញ នៅខេត្តដែលរងការខូចខាត.

79

ភ្នំពេញ៖ លោក ហង្ស សាមឿន អនុប្រធានទី២ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងឲ្យ លោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់ និងការខូចខាត ដោយគ្រោះមហន្តរាយឆ្នាំ២០២២.២០២៣ និងការស្តារឡើងវិញ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីបច្ចេកទេស (គ.ជ.គ.ម.) កិច្ចប្រជុំនេះមានវត្តមានពីក្រសួងធនធានទឹក និងឧតុនិយម ចូលរួមតំណាង ដោយ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេស និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចូលរួមដោយ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេស កាលពីម្សិលមិញ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងបរិបទខាងលើនេះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាសកម្មភាពអាទិភាពដ៏សំខាន់ក្នុងការរួមចំណែកដល់ការសម្រេចបាននូវទិសដៅអភិវឌ្ឍន៍របស់រាជងដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានលើកឡើងពីបច្ចុប្បន្នភាព ហានីភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងដោយមនុស្សបានកើតមានជាបន្តបន្ទាប់ពី មួយឆ្នាំទៅមួយឆ្នាំ និងស្ទើរមាននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ហើយការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាប្រឈមមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដូចជាការកើតមានព្រឹត្តិការណ៍អាកាសធាតុមិនប្រក្រតី ការកើនឡើងកម្តៅការថយចុះ នៃរបបទឹកភ្លៀងការពន្យាពេលនៃការចាប់ផ្ដើមធ្លាក់ភ្លៀង ការតែតកម្ពស់ទឹកភ្លៀងរដូវស្សាកើនឡើង ការផ្លាស់ប្តូររបប ជលសាស្ត្រដែលបណ្ដាលឲ្យកម្រិតកម្ពស់ទឹក មានកកើតឡើងឲ្យមានទឹកជំនន់។ល។ការបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ និងនៅក្នុងពិភពលោកបានបង្កឲ្យកើតមានឡើង នូវ គ្រោះធម្មជាតិដូចជា៖ ទឹកជំនន់ វាំងស្ងួត ព្យុះ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ល។ ដែលបានធ្វើឲ្យខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការដាក់ស្រុកខ្លាំងប៉ះពាល់ផលដំណាំកសិកម្ម និងអាយុជីវិតរបស់ប្រជាពលរដ្ឋស្ទើររៀងរាល់ឆ្នាំ។
លោក ហង្ស សាមឿន អនុប្រធានទី២ បានគោតសសើរនិងវាយតម្លៃខ្ពស់ទៅដល់សាមីក្រសួងស្ថាប័នពាក់ព័ន្ធនានាដូចនេះដើម្បីឆ្លើយតប ទប់ស្កាត់ និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលានូវហានិភ័យគ្រោះមហន្តរាយដែលបង្កឡើង ដោយធម្មជាតិ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្តថា បានបង្កើតឡើងនូវគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននិង លោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ បានចូលរួមចំណែកក្នុងសកម្មភាពការងារលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងធ្វើការសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុ និយមក្នុងការចុះពិនិត្យ និងវាយតម្លៃការប៉ះពាល់ និងខូចខាត ដោយជំនន់ទឹកភ្លៀង ក្នុងខែមករា ដើម្បី ពិនិត្យលទ្ធផលក្នុងការឆ្លើយតប និងស្ដារឡើងសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូ ជាតិ-អន្តរជាតិ និងកាកបាទ ក្រហមកម្ពុជា ដើម្បីគាំទ្រផែនការ និងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋាន សហគមន៍។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២២ .២០២៣សហការជាមួយក្រសួងស្ថាប័នជំនាញ ក្នុងការជំរុញឲ្យអាជ្ញាធរមូលដ្ឋានណែនាំដល់ប្រជាកសិករ ក្នុងការបង្កបង្កើនផលស្រូវប្រាំង ឲ្យសមស្របទៅតាមធនធានទឹកដែលមាន នៅមូលដ្ឋានរបស់ខ្លួន។សហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិ ក្នុងការត្រួតពិនិត្យ មធ្យោបាយ សម្ភារៈ ឧបករណ៍សង្គ្រោះគ្រោះមហន្តរាយនៅតាមកងប្រតិបត្តិការរុករកទាំង ១៦ និងពិនិត្យ បញ្ហាប្រឈមដែលកើតមាន។ ធ្វើការផ្សព្វផ្សាយអំពីយន្តការនៃការគ្រប់គ្រងគ្រោះអន្តរាយ និងអំពីតួនាទីភារកិច្ច របស់មន្ត្រីគ្រោះ មហន្តរាយថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមខេត្តគោលដៅ ដែលបានគ្រោងទុក។ សហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងក្នុងកម្មវិធីជាតិ ដែលកំពុងមានសកម្មភាព និងត្រៀមអនុវត្ត។- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សហប្រជាជាតិ និងអន្តរជាតិ ក្នុងការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយតាមក្របខណ្ឌការងារសេនដោយ ២០១៥-២០២៣ ៕ .សំរិត

 

អត្ថបទដែលជាប់ទាក់ទង