ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីUNថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរ

145

ភ្នំពេញ ៖មន្ត្រីរបស់អង្កកាសហប្រជាជាតិបានបញ្ជាក់ថាការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរ។
លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានលើកឡើងក្នុងជំនួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាលោកបានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលយល់ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។
លោក បានលើកឡើងថា «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរច្រើន ហើយលោកក៏បានជម្រាបជូននូវគម្រោងនានាក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ»។
នៅក្នុងជំនួបនោះដែរឯកឧត្តមកែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។ ឯកឧត្តម ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការគ្នាទៅថ្ងៃអនាគតផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង