ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ុន ម៉ាណែត សុំឲ្យ VOD បង្ហាញឯកសារដែលបញ្ជាក់ថា ឯកឧត្តមបានចុះហត្ថលេខាជំនួសសម្តេចតេជោ ក្នុងការផ្តល់ជំនួយថវិកា ទៅឲ្យប្រទេសតួគី

52

 

ភ្នំពេញ ៖ តាមរយៈទំព័រផេកហ្វេសប៊ុកដែលចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ខែកុម្ភៈនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងបន្តយ៉ាងដូច្នេះថា “ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ៖
ខ្ញុំសុំឲ្យវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថា ខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកា ទៅឲ្យប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខា លើឯកសាររបស់រាជរដ្ឋាភិបាលដែរ។

ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។

បើ VOD មិនមានឯកសារ ហើយចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលព័ត៌មាន និងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឲ្យសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។
ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវ និងច្បាស់លាស់ទេ”៕

អត្ថបទដែលជាប់ទាក់ទង