សម្តេចហ៊ុន សែនមិនផ្លាស់ប្តូរការ សម្រេចចិត្តបិទចោល វិទ្យុវីអូឌីនោះឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារនាព្រឹកថ្ងៃចន្ទនេះថា យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។
ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូម
ទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?
មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម
ទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។
ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន
ផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។
ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូច
ដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ
២០២៣ដោយគ្មានការកែប្រែ។
សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវ
បន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់
លុយដែលកសាងកំហុសតាំងពីការផ្សាយ
ព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះ
ទទួលខុសត្រូវលើការសូមទោសធ្វើឲ្យ
បងប្អូនបាត់បង់ការងារធ្វើ៕